កំពូល​តារា​ចម្រៀង​របស់​Galaxy ប្រកាស​បើក​លក់"នំបញ្ចុក​ព្រាប សុវត្ថិ" ឡើង​វិញ​ហើយ!

  • 2021-04-12 02:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ប្រកាស​បើក​លក់​នំបញ្ចុក​ព្រាប សុវត្ថិ សាជាថ្មី​ចាប់​ថ្ងៃ​ទី១៣ ខែ​មេសា តទៅ បន្ទាប់​ពី​អាក់ខាន​លក់​វា​ស្ទើរ​ពេញ​១​ឆ្នាំ​ដោយ​មិន​ដឹង​មូលហេតុ។ ការ​បើក​លក់​ឡើង​វិញ​លើក​នេះ គឺ​មាន​តែ​ការ​កុម្ម៉ង់​វេច​ខ្ចប់​ប៉ុណ្ណោះ។

លោក ព្រាប សុវត្ថិ បាន​ប្រកាស​ដំណឹង​នេះ​តាម​បណ្ដាញ​សង្គម​Facebook កាល​ពី​ម្សិលមិញ​ថា ប្រិយមិត្ត​អាច​កុម្ម៉ង់​នំ​បញ្ចុក ព្រាប សុវត្ថិ បាន នៅ​ភោជនីយដ្ឋាន"ផ្ទះ​ព្រាប សុវត្ថិ" ចាប់​ពី​ម៉ោង​៩​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច ហើយ​ភោជនីយដ្ឋាន នឹង​ចាប់​បើក​ពី​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច​ជាធម្មតា។

ព្រាប សុវត្ថិ៖"បើពូមីងបងប្អូនចង់ញ៉ាំ យើង​មានការដឹកជញ្ជូនដល់ផ្ទះ...ទូទាំងក្រុងភ្នំពេញ។ សុំកុំបារម្មណ៍ កន្លែងយើងខ្ញុំប្រកបដោយអនាម័យខ្ពស់បំផុត"។

ជុំវិញ​ដំណឹង​បើក​លក់​នំ​បញ្ចុក​ព្រាប សុវត្ថិ ឡើង​វិញ​នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោក ព្រាប សុវត្ថិ ដើម្បី​បញ្ជាក់​បន្ថែម​លើ​ដំណើរការ​បើក​លក់ និង​ប្រាប់​ពី​មូលហេតុ​ដែល​បាន​អាក់​ខាន​នោះ​ទេ។

ភោជនីយដ្ឋាន"ផ្ទះ​ព្រាប សុវត្ថិ" ស្ថិតនៅ​ក្បែរ​វត្ដ​សំរោង​អណ្ដែត ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២០ ប៉ុន្តែ​ក្នុង​ដំណើរការ​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​រាតត្បាត​ជា​សកល។ ក្រៅ​ពី​នំ​បញ្ចុក​ព្រាប សុវត្ថិ ក៏​មាន​មុខម្ហូប​ច្រើន​មុខ​ទៀត​ដែរ គឺ​មាន​ដូច​ជា៖ បុក​ល្ហុង​ក្ដាម​ប្រៃ ឬ​ពង​ទា​ប្រៃ បុក​នំ​បញ្ចុក បុក​មី បុក​ក្ដាម​សេះ បុក​បង្គា និង​បុក​ល្ហុង​ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម