Mourinho តប​ទៅ Ole វិញ​ម៉ាឆ្ងាញ់​មាត់ ក្រោយ​រិះគន់​លើ Heung-min Son

  • 2021-04-12 02:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​លើ​លោក Ole Gunnar Solskjaer បន្ទាប់​ពី​អ្នកចាត់ការ​របស់ Manchester United រូប​នេះ​រិះគន់​លើ Heung-min Son។

Solskjaer បាន​តវ៉ា​ថា Son បាន​ធ្វើ​ពុត បន្ទាប់​ពី Scott McTominay បាន​គ្រវាស​ដៃ​ប៉ះ​មុខ​គេ​បន្តិច ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​សម្រេច​មិន​ឲ្យ​គ្រាប់​ដំបូង​ទៅ​កាន់ Man Utd ពេល​ដែល Edinson Cavani ទាត់​ចូល។

ក្រោយ​បញ្ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​របស់ United បាន​ប្រាប់ Sky Sport ថា៖ "ខ្ញុំ​ចង់​និយាយ​ថា ប្រសិន​បើ​កូន​របស់​ខ្ញុំ​ត្រូវ​មិត្តភ័ក្ដ​​ប៉ះ​ចំ​មុខ​បន្តិច ហើយ​គេ​ដួល​៣​នាទី និង​ឲ្យ​មិត្ត​ផ្សេង​ទៀត​១០​នាក់​ជួយ​លើក ខ្ញុំ​នឹង​ឈប់​ឲ្យ​បាយ​គេ​ហូប​ហើយ”។

បន្ទាប់​ពី​ឮ​សម្ដី​នេះ​លោក Mourinho បាន​ឆ្លើយ​តប​​ទាំង​មិន​​សប្បាយ​ចិត្ត​ថា៖ “ខ្ញុំ​សូម​ប្រាប់​អ្នក​រឿង​ខ្លះ។ ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ខ្លាំង បន្ទាប់​ពី Ole និយាយ​ទៅ​កាន់ Sonny។ ខ្ញុំ​ចង់​ប្រាប់​ថា Sonny ពិត​ជា​សំណាង​ខ្លាំង​ណាស់ ដែល​ឪពុក​របស់​គេ​ជា​មនុស្ស​ល្អ​ជាង Ole។ ខ្ញុំ​គឺ​ជា​ឪពុក​​ម្នាក់។ អ្នក​ត្រូវ​តែ​ចិញ្ចឹម​កូន​ៗ​របស់​អ្នក​ជា​និច្ច ទោះ​ពួក​គេ​បង្ក​បញ្ហា​អ្វី​ក៏​ដោយ”៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ