Dylan O’Brien តួក្នុងរឿង «Maze Runner» សុំឲ្យ Lisa ទាក់ទងមកខ្លួនផង
- 2021-04-12 07:03:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dylan O’Brien តួក្នុងរឿង «Maze Runner» សុំឲ្យ Lisa ទាក់ទងមកខ្លួនផង
ចន្លោះមិនឃើញ
BLACKPINK ទទួលបានការគាំទ្រ និងក្ដីស្រឡាញ់ជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោកក្នុងនោះក៏មានតារាល្បីៗដែរ ដូចពេលនេះជាដើមសមាជិកទាំង ៤ធ្វើឲ្យតារាសម្ដែងអាមេរិក Dylan O’Brien តួក្នុងរឿង Maze Runner និង Teen Wolf ទប់ចិត្តមិនគាំទ្រមិនបានឡើយ ពេលលោកបង្ហើបក្នុងបទសម្ភាសជាមួយ Netflix Brazil។
នៅពេលសួរថា ថាវីដេអូអ្វីដែលលោកចូលចិត្តជាងគេលើ Netflix? Dylan O’Brien បានឆ្លើយថាវីដេអូ BLACKPINK: Light Up The Sky ដែលលោកចូលចិត្តខ្លាំង។ វីដេអូឯកសារនេះចេញតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយបានឆ្លោះបញ្ចាំងពីសកម្មភាពពិតៗទាំងស្រុងរបស់សមាជិក BLACKPINKទាំង ៤នាក់តាំងពីថ្ងៃដំបូង រហូតដល់ពេលដែលពួកគេល្បី។
Dylan និយាយថា៖ «អូហ៍ ថ្មីៗនេះខ្ញុំមើលវីដេអូឯកសារ BLACKPINK ព្រោះខ្ញុំស្រឡាញ់ BLACKPINK»។
បន្ថែមពីលើនេះ Dylan ថែមទាំងបាន Promote វីដេអូនេះទៅកាន់អ្នកគាំទ្រទៀត ដោយលោកផ្ដល់យោបល់ឲ្យហ្វេនមើលវីដេអូនេះ បើសិនពួកគេមិនទាន់ស្គាល់ BLACKPINK ច្បាស់។ លោកនៅបានលើកសរសើរសមាជិកទាំង ៤ទៀតថាពូកែ សុទ្ធតែមានសមត្ថភាព ហើយឡូយៗ និងចរិតល្អៗ។
ដោយឡែកនៅពេលដល់ចុងបញ្ចប់ Dylan ឆ្លៀតនិយាយដល់ Lisa៖ «ហ្នឹងហើយ! វាពិតជាអស្ចារ្យណាស់! Lisa ចាំ Email មកខ្ញុំផងណា! ខ្ញុំគ្រាន់តែចង់ថតរូបជាមួយអ្នកឲ្យបាន១ប៉ុស្តិ៍»៕
ទស្សនាវីដេអូខាងក្រោម៖