ក្លឹប​មួយ​ សម្រេច​ចិត្ត​លេង​តែ​​៧​នាក់ ដោយ​សារ​កីឡាករ​កើត​កូវីដ

  • 2021-04-12 09:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ភ្ញាក់ផ្អើល​ក្នុង​លីគ​កំពូល​របស់​ប្រទេស​កូឡំុប៊ី ដោយ​សារ​តែ​មាន​ក្រុម​មួយ​បង្ខំ​ចិត្ត​លេង​ទាំង​កីឡាករ​របស់​ខ្លួន​មាន​តែ​៧​នាក់​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ក្រុម​ Rionegro Aguilas បង្ខំ​ចិត្ត​លេង​ជាមួយ​កីឡាករ​៧​​នាក់។ ក្នុង​នោះ​មាន​​ម្នាក់​ជា​អ្នក​ចាំ​ទី​បម្រុង បាន​ដាក់​ឲ្យ​លេង​ជា​ខ្សែ​ការពារ ដោយ​សារ​កីឡាករ​ក្នុង​ក្រុម​​មួយ​ចំនួន​ធំ​កើត​ជំងឺ​កូវីដ-១៩ និង​របួស។

Rionegro Aguilas អវត្តមាន​កីឡាករ​ដល់​ទៅ​២២​នាក់​ក្នុង​ជំនួប​លេង​ក្នុង​ផ្ទះ​ខ្លួន​ឯង​ស្វាគមន៍​ក្រុម Boyaca Chico។ ទោះបី​មាន​ការ​តវ៉ា​ទៅ​​កាន់​លីគ​ ដើម្បី​​លុបចោល​ការ​ប្រកួត តែ Rionegro Aguilas នៅ​តែ​បង្ខំ​ចិត្ត​លេង។ ក្នុង​ក្រុម Rionegro Aguilas គេ​បាន​រក​ឃើញ​កីឡាករ​១៦​នាក់​ផ្ទុក​កូវីដ-១៩។

​ត្បិត​តែ​មាន​គ្នា​៧​នាក់​មែន តែ Rionegro Aguilasអាច​ទប់ Boyaca Chico​ លទ្ធផល ០-០ រហូត​ដល់​​ជិត​៦០​នាទី។ ការ​ប្រកួត​រង​ចាំ​ដល់​នាទី​៥៧​ទើប Boyaca Chico រក​បាន​គ្រាប់​ដំបូង និង​២​គ្រាប់​បន្ថែម​នៅ​នាទី​បន្តបន្ទាប់។ អំឡុង​ពេល​ប្រកួត មាន​កីឡាករ​របស់ Rionegro​ ​ម្នាក់​របួស។ ដោយ​សារ​កីឡាករ​មិន​គ្រប់​ចំនួន ក្រុម​ទាំង​ពីរ​​ចចារ​បញ្ចប់​ការ​លេង​​ត្រឹម​នាទី​៧៩ ជា​លទ្ធផល Rionegro Aguilas​ចាញ់ Boyaca Chico ០-៣៕

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ