Neuer ជឿ​ជាក់​ថា​ Bayern នឹង​ឈ្នះ​ PSG វិញ​ក្នុង​ប្រកួត​ UCL ជើង​ទី​២

  • 2021-04-12 10:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​ក្លឹប​ Bayern Munich កីឡាករ​ Manuel Neuer បាន​និយាយ​កាល​ពី​កាល​ពីពេល​ថ្មីៗ​នេះ​ថា គេ​ជឿ​ជាក់​ក្លឹប​របស់​គេ​នឹង​ឈ្នះ​ក្លឹប​ Paris Saint Germain វិញ​ក្នុង​ប្រកួត​ UEFA Champions League ជើង​ទី២​ នៅ​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២១​ខាង​មុខ​។

Neuer បាន​និយាយថា​៖" យើង​ឥឡូវ​នេះ​មាន​តែ​នៅ​តែ​ស្ងៀម​សិន​ទៅ​ តែ​យើង​ត្រូវ​ចាំ​ក្នុង​ចិត្ត​យើង​ថា​ យើង​នឹង​វាយ​បក​ទៅ PSG ហ្នឹង​​វិញ​។ យើង​នឹង​រៀប​យុទ្ធសាស្ត្រ​ឲ្យ​ត្រឹម​ត្រូវ​ ដែល​អាច​ជួយ​ឲ្យ​យើង​លេង​កាន់​តែ​ល្អ​ ដើម្បី​ទប់ទល់​ពួក​គេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យើង​រៀប​ចំ​ឲ្យ​ស្រួល​បួល​ ហើយ​វាយ​បក​ទៅ​គេ​យ៉ាង​សាមញ្ញ​បំផុត​។ ច្បាស់​ណាស់​យើង​នឹង​ធ្វើ​ឲ្យ​គេ​ពិបាក​ទប់ទល់​នឹង​យើង​ក្នុង​ប្រកួត​ខាង​មុខ​ហ្នឹង​។ យើង​ជឿជាក់​ណាស់​ យើង​នឹង​ឈ្នះ​ពួក​គេ​វិញ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រកួត​ UCL ជើង​ទី​១ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា​ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ Bayern បាន​ចាញ់​ PSG ក្នុង​លទ្ធផល​ ២-៣៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម