Tuchel ​៖ នេះ​ជា​ពេល Chelsea ​ឈ្នះ Champions League ​

  • 2021-04-13 01:11:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ​ Chelsea ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Porto ​នៅ​យប់​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ សម្រាប់​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២។

​ក្រុម Chelsea ​កំពុង​នាំ​មុខ​ទៅ​លើ​ក្រុម Porto ​ក្នុង​លទ្ធផល ​២-០ ​ទៅ​ហើយ ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ ដូច្នេះ​នៅជើង​ទី​២​នេះ ​ពួកគេ​កាន់​តែ​មាន​សង្ឃឹម​ថែម​ទៀត​ហើយ​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​ខណៈ​ដែល​ក្នុង​ពាន​រង្វាន់ Champions League ​នេះ ​ក្រុម​របស់​លោក Thomas Tuchel ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។

​អ្នក​ចាត់ការ Tuchel ​បាន​និយាយ​ថា​៖ “ខ្ញុំ​មក​នេះ​ដើម្បី​ឈ្នះ។ ​ដើម្បី​ឈ្នះ​ការ​ប្រកួត ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​សួរ​ខ្លួន​ឯង។ ពេល​វេលា​មក​ដល់​ហើយ។ អ្នក​មិន​អាច​រក​ក្រុម​ណា​ដែល​មិន​ចង់​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ទេ។ គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ទេ។ ​នេះ​ជា​ក្រុម​ដែល​ចង់​ឈ្នះ​ពាន​រង្វាន់ ​ហើយ​វា​មក​ដល់​ពេល​ហើយ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ