គ្រូ Bayern ​ថា Mbappe ​នឹង​ឈ្នះ Ballon d'Or ​នៅ​ថ្ងៃ​ណា​មួយ​

  • 2021-04-13 01:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Bayern Munich ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម PSG ​សម្រាប់​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Hansi Flick ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ថា​ជា​យុវជន​មាន​ទេពកោសល្យ​ម្នាក់ ​និង​មាន​អនាគត​ល្អ​សម្រាប់​ថ្ងៃ​អនាគត។ ​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្រុម Bayern Munich ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល ជាមួយ​ល្បឿន​និង​ការ​បញ្ចប់​ទី​ច្បាស់​របស់​គេ។ ​មិន​យូរ​ទេ​នៅ​ថ្ងៃ​មុខ ​រូបគេ​នឹង​មាន​ឱកាស​ឈ្នះ Ballon d'Or ​មិន​ខាន។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Bayern Munich ​លេង​ចាញ់​ក្រុម PSG ​ក្នុង​លទ្ធផល ​៣-២ ​រូច​មក​ហើយ។ ដោយ​ប្រកួត​នោះ ​២គ្រាប់​របស់ PSG ​រក​បាន​ដោយ Mbappe ​នេះ​ឯង៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ