​Facebook ​ចាយ​​​ ២៣លាន​ដុល្លារ​ការពារ​សុវត្ថិភាព ​Mark ​ចុងក្រោយ​បែក​ធ្លាយ​ទិន្នន័យ​បាន​

  • 2021-04-13 02:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Mark Zuckerberg​ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​បច្ចេកវិទ្យា​ចុះផ្សាយ​ឯកសារ​សម្ងាត់​មួយ​ស្ដី​ពី​ ​​អត្ថប្រយោជន៍​នៃ​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ក្នុង​ទំហំ​ទឹក​ប្រាក់ ២៣ ​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០២០ ​។ ​ ​ទោះ​​ជា​មាន​កងការពារ​ជំនាញ​ខាង​ប្រព័ន្ធ​សុវត្ថិភាព​ខ្លាំងៗ​ក៏​ដោយ​ ​ថ្មីៗ​នេះ​គេ​បាន​រក​ឃើញ​ថា​ ​គណនី​ផ្ទាល់​ខ្លួន​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ​បានលេចធ្លាយរួមមាន ទាំងឈ្មោះរបស់គាត់ ទីតាំង​ស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើតនិង Facebook user ID ​ថែម​ទៀត​ផង ​នៅ​ក្នុងចំណោមគណនី ៥៣៣ លាន​លេចធ្លាយជាសារធារណៈលើវេទិកាវាយប្រហារ​ថ្ងៃ​មុន​។​

​ក្រៅពីទិន្នន័យរបស់បុគ្គលសំខាន់ខាងលើក៏នៅមានសហស្ថាបនិកផ្សេង​ទៀត [សំដៅលើបុគ្គលិក Facebook ពីរនាក់ទៀត] គឺលោក Chris Hughes និង Dustin Moskovitz ក៏លេចធ្លាយទិន្នន័យជាសាធារណៈដែរ។

​ទាំង​មេ Facebook ​និង​គ្រួសារ​សុទ្ធ​តែ​ត្រូវ​បាន​ការពារ​ជាប់​លាប់​ណាស់​​ ​​ក្នុង​កញ្ចប់​លុយ​ជាង ២៣ លាន​ដុល្លារ​គឺ​មាន​ប្រមាណ​ ១០,៤ លាន​ដុល្លារ​​ជា​ការ​ចំណាយ​លើ​ការ​ពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ពេល​នៅ​ផ្ទះនិង​ពេល​ធ្វើ​ដំណើរ។ ចំណែក​ ១០​លាន​ដុល្លារ​បន្ថែម​ត្រូវ​ចំណាយ​សម្រាប់​ការពារ​​​លោក​ Mark ​និង​ក្រុម​គ្រួសារ។ ធៀប​នឹង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Facebook ចំណាយ ៩,៩៥ លាន​ដុល្លារ លើ​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​នាយក​ប្រតិបត្តិ​ខ្លួន។

​ដោយឡែក​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ជា​លក្ខណៈ​ឯកជន​ប្រចាំ​ឆ្នាំ ២០១៩​ចំណាយ​អស់​ ២,៩៥ លាន​ដុល្លារ។ កាល​ពី​ឆ្នាំ ២០១៨ ​ថ្លៃ​ធ្វើ​ដំណើរ​នេះ​គឺ​អស់​ ២,៥៩ លាន​ដុល្លារ​និង​នៅ​ឆ្នាំ ២០១៧ អស់​ ១,៥២ លាន​ដុល្លារ៕​

អត្ថបទស្វែងយល់បន្ថែម៖

-​របៀប​ឆែក​ឲ្យ​ដឹង​ថា​ ​ហ្វេសប៊ុក​កំពុង​លេង​នេះ​ចូល​ក្នុង​​ទិន្នន័យ​បែក​ធ្លាយ​៥០០​លាន​ថ្ងៃ​មុន​ឬ​អត់​!

-កុំចេះតែហ៊ាន! ទិន្នន័យផ្ទាល់ខ្លួនរបស់ CEO Facebook ក៏លេចធ្លាយជាសាធារណៈ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រក្សា