មិនមែន​មាន​តែ Real ទេ ក្លឹប​យក្ស២​ផ្សេង​ទៀត កំពុង​ចាប់​អារម្មណ៍ Lingard

  • 2021-04-13 02:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jessi Lingard ត្រូវ​បាន​រាយការណ៍​​កំពុង​មាន​ការ​ចាប់​អារម្មណ៍​​ពី​ក្លឹប​ធំ​ៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ក្នុង​នោះ​មាន Real Madrid, PSG និង Inter Milan។

កីឡាករ​វ័យ​២៨​ឆ្នាំ​ដែល​​ចូលរួម​ជាមួយ West Ham ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Manchester United កាល​ពី​ខែ​មករា រក​បាន​៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៩​ប្រកួត និង​ត្រូវ​បាន​កោះហៅ​ចូល​ជម្រើស​ជាតិ​អង់គ្លេស​វិញ​កាល​ពី​ខែ​មុន។

គេ​បាន​បន្ត​ភាព​លេចធ្លោ​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដោយ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជម្នះ ៣-២ លើ Leicester។ នៅ​ពេល​នេះ​បើ​តាម​ប្រភព​ ESPN បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ​អឺរ៉ុប​ជា​ច្រើន​កំពុង​សម្លឹង​មើល​ស្ថានភាព​របស់ Lingard មុន​ទីផ្សារ​ដោះដូរ​​កីឡាករ​រដូវ​ក្ដៅ​បើក។

តាម​ពិត​ទៅ​ West Ham ក៏​ចង់​ចុះ​កុងត្រា​យក Lingard ជា​អចិន្ត្រៃយ៍​​ ហើយ​ករណី​នេះ​អាច​នឹង​​មាន​ភាគរយ​កាន់​តែ​ខ្ពស់ ប្រសិន​បើ​ពួក​គេ​បាន​ទៅ​លេង​នៅ Champions League។ Lingard នៅ​សល់​កុងត្រា​រយៈពេល​១​ឆ្នាំ​ទៀត​នៅ United៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ