រាល់ការងារ BamBam ត្រូវលុបចោលទាំងអស់ ក្រោយអ្នករួមការងារជិតស្និទ្ធម្នាក់កើតកូវីដ

  • 2021-04-13 03:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Abyss របស់​ BamBam (GOT7) បាន​ប្រកាសភ្លាមៗ ក្រោយ​បុគ្គលិក​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ថា​បាន​ឆ្លងមេរោគ COVID-19។

ក្រុមហ៊ុន​នេះ​បាន​ឲ្យដឹងថា៖

«បុគ្គលិក​ម្នាក់​របស់ក្រុមហ៊ុន​ បាន​ទៅមន្ទីរពេទ្យ បន្ទាប់ពី​មាន​អាការៈ​ផ្ដាសាយ និងធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី០៨ ខែមេសា។ នៅព្រឹក​ថ្ងៃ​ទី០៩ លទ្ធផលតេស្តក៏បាន​ចេញមក ដោយបញ្ជាក់ថា​មាន​សញ្ញា វិជ្ជមាន។

ភ្លាមៗពួកយើងក៏បាន​ជូន​ដំណឹង​ដល់គ្រប់គ្នា​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុនពីលទ្ធផលតេស្តវិជ្ជមាន​នេះ។ បុគ្គលិកទាំងអស់ រួមទាំង BamBam ផង ដែលជា​អ្នក​ប៉ះពាល់ផ្ទាល់​ជាមួយ​នឹង​អ្នកជំងឺ មុនធ្វើតេស្តនោះ ហើយលទ្ធផលពីការ​ធ្វើតេស្តរបស់គ្រប់គ្នាចេញមក​ហើយ គឺ អវិជ្ជមាន នៅថ្ងៃទី១០ ខែមេសា។

អនុលោមតាមផងការស្ទង់មតិអំពីរោគរាតត្បាតដែលធ្វើឡើងដោយអាជ្ញាធរត្រួតពិនិត្យជំងឺឆ្លងនេះ បុគ្គលិកដែល​ត្រូវ​បានចាត់ទុក​ថាជា​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក​ជំងឺ ដែល​ក្នុង​នោះ​រួមមានទាំង BamBam ផងនោះ ត្រូវ​ធ្វើចត្តាឡីស័កទាំងអស់។

***ដោយឡែក​ដើម្បី​ធានាសុវត្ថិភាព​តារាយើង យើងសូមលុបចោល​នូវរាល់ការងារ​ទាំអស់របស់​លោក ហើយយើងនឹងអនុវត្តតាម​ការ​ណែនាំទាំងឡាយពីអាជ្ញាធរ។

យើងក៏សូមអភ័យទោសសម្រាប់ការបង្កជា​ការ​បារម្ភ​ទៅកាន់អ្នកគាំទ្រលោក (BamBam) ទាំងអស់ផងដែរ។ ក្នុង​នាម​ជា​ក្រុមហ៊ុន យើងនឹង​នឹង​ប្រឹង​ប្រែង​ឲ្យអស់ពីសមត្ថភាព ដើម្បីធានាការពារសុខភាព និង​សុវត្ថិភាពរបស់តារាៗរបស់យើង»៕***

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី