មុន​ពេល​ឈាន​ដល់​ការ​ធ្វើតេស្ត​​​រក​កូវីដ ម្ដាយ​ក្មេក​ សុខ សុវណ្ណ ចេញ​រោគសញ្ញា​បែប​នេះ

  • 2021-04-13 07:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ដាយ​ក្មេក​របស់ ​សុខ សុវណ្ណ ​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​បាន​ឆ្លង​កូវីដ ១៩ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត ដោយ​មាន​សភាព​ហត់​ខ្លាំង​​តាំង​ពី​ចូល​សម្រាក​ពេទ្យ​មក​ម្ល៉េះ​។

​យ៉ាង​ណា​ទាក់​ទង​រោគសញ្ញា​ចេញ​​ដំបូង​​​ សុវណ្ណ បាន​រៀបរាប់​ថា «​ដំបូង​ក្ដៅ​ខ្លួន​បង។ ក្រោយ​មក​ដាក់​សេរ៉ូម​មួយ​​ផ្លោក​ចុះ​ត្រជាក់​។ ដាក់​សេរ៉ូម​មួយ​ផ្លោក​ទៀត​​អស់​ពី​​ក្ដៅ​ចេញ​ក្អក អស់​ពីក្អក​ចេញ​ដង្ហក់់​ហាក់​មាន​សភាព​​ហត់​ខ្លាំង​​តែ​ម្ដង​»។ ក្រោយ​ពេល​ចេញ​ដង្ហក់​ក៏​ចាប់​ផ្ដើម​សង្ស័យ​កូវីដ ហើយ​ក្រោយ​​យក​ទៅ​ដល់​ពេទ្យ​​​មិត្ត​ភាព​ខ្មែរ​សូវៀត ក៏​ធ្វើតេស្ត​​រក​មេរោគ​កូវីដ​តែ​ម្ដង​។ ជា​លទ្ធផល​គឺ​វីជ្ជមាន​កូវីដ​១៩​ពិត​មែន​។

​​ដើម​ហេតុ​នៃ​ការ​ឆ្លង​កូវីដ គឺ​ម្ដាយ​​ក្មេក​របស់ សុខ សុវណ្ណ​ ​ធ្លាប់​បាន​​ទៅ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​អូឬស្សី​កាល​អំឡុង​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ហើយ​ពេល​មក​ដល់​ផ្ទះ​វិញ​ក៏​ចេញ​អាការៈ​ក្ដៅ​ខ្លួន​។ រំលឹក​ថា ម្ដាយ​ក្មេក​របស់​ សុវណ្ណ ហាក់​មាន​សភាព​ហត់​ខ្លាំង​ដោយសារ​ធ្លាប់​មាន​បញ្ហា​ជំងឺ​ហត់​ប្រចាំកាយ​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម