ចូលឆ្នាំខ្មែរ! Honda PCX 160 ស៊េរី២០២១ ដាក់លក់តម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2021-04-14 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់ឆ្នាំថ្មីហាងឆេងម៉ូតូក៏កំពុងមានការប្រែប្រួលដែរ។ ពិសេស Honda PCX ស៊េរីថ្មី ដែលជាជម្រើសសម្រាប់អ្នកនិយមជិះប្រភេទម៉ូតូលេខអូតូរាងធំកម្លាំងខ្លាំង។ PCX 160 ឆ្នាំ២០២១ ចេញលក់នៅខ្មែរដំបូងមានតម្លៃជាង ៥ពាន់ដុល្លារ នៅតាមហាងមួយចំនួន។

ម៉ូតូ Honda PCX 160 ស៊េរីឆ្នាំ២០២១ បានផ្លាស់ប្តូរការឌីហ្សាញច្រើន ដោយក្នុងនោះមានបំពាក់ចង្កៀងមុខ LED, ភ្លើងបំភ្លឺពេលថ្ងៃ LED, របាំងការពារខ្យល់ធំ, ចង្កៀងក្រោយរាងអក្សរ X ឌីហ្សាញបែប 3D, កែប២ជាន់, បូមក្រោយថ្មី, កុងទ័រ LED ថ្មី ចែកចេញជា ៣ផ្នែក, រន្ធសាកភ្លើង USB Type-C និង ប្រព័ន្ធ Smartkey។

Honda PCX160 បំពាក់ម៉ាស៊ីន eSP+ ថ្មី ទំហំ ១ស៊ីឡាំង មានធុងទឹកស្អំ ប្រើប៊ិចសាំង Fi មានកម្លាំង ១៦០សេសេ។ PCX160 មានឃ្លុបក្រោមកែបចំណុះ ៣០លីត្រ។ បើនិយាយពីកម្រិតស៊ីសាំងវិញ គឺ ៥៣,៥គីឡូម៉ែត្រ/លីត្រ។

ម៉ូតូពេញនិយមមួយនេះ កំពុងលក់នៅតាមហាង មានជម្រើស ៤ ពណ៌ គឺ ស, ក្រហម, ទឹកប្រាក់ និង ខ្មៅ។ សម្រាប់តម្លៃពេលចូលឆ្នាំខ្មែរនេះ ម៉ូតូ PCX 160 ស៊េរីឆ្នាំ២០២១ នេះមានតម្លៃធ្លាក់ច្រើនគួរសមដោយបច្ចុប្បន្នដាក់លក់ខ្ទង់ប្រមាណជា ៤ ៧០០ដុល្លារ (តម្លៃក្រុមហ៊ុន និងអាចខុសគ្នាតិចតួច តាមពណ៌)៕

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី