ជីកកាយការពិត ១០យ៉ាងពី TWICE អ្នកដឹងហើយ នឹងភាំងមួយភ្លែតៗ

  • 2021-04-13 08:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង TWICE ត្រូវ​បាន​បង្កើតដោយផលិតកម្ម JYP កាលពីឆ្នាំ ២០១៥ ដែល​មាន​សមាជិក ៩នាក់រួមមាន Nayeon, Jeongyeon, Momo, Sana, Jihyo, Mina, Dahyun, Chaeyoung និង Tzuyu។ តើអ្នក​ដឹង​រឿងអ្វី​ខ្លះ​ពីក្រុម K-Pop តំណាង​ជាតិ​មួយនេះ​របស់ កូរ៉េ?

ខាងក្រោម​គឺជា​ការពិត ១០យ៉ាងដែល​អ្នក​មិនគួររំលង ដើម្បីស្គាល់ក្រុម​នេះកាន់តែច្បាស់៖

១. តាមពិត TWICE ដំបូង​មាន​សមាជិក​តែ ៧នាក់ទេ

គម្រោងដំបូង​សម្រាប់​កម្មវិធី SIXTEEN គឺ​បង្កើតក្រុម​ចម្រៀង​នារីសមាជិក ៧នាក់ ប៉ុន្តែពេល​លទ្ធផល​ចេញ​មក Momo និង Tzuyu ត្រូវមាន​ឈ្មោះ​ជាប់ទាំង ២។​ នេះក៏ព្រោះប្រជាប្រិយភាពរបស់ Tzuyu ហក់ខ្ពស់ពេក ស្របពេល​ Momo កាន់តែមិនអាច​ដកចេញបាន ព្រោះសមត្ថភាព​នាងនឹង​ធ្វើឲ្យឥទ្ធិពលក្រុមកាន់តែខ្លាំង។

២. វីដេអូខ្លះ​របស់ TWICE មាន​ចំនួន Dislike​ (មិនពេញចិត្ត)​ ច្រើនគួរសមលើ YouTube កើតចេញពី Anti-Fans។ តួយ៉ាងដូចបទ «Signal» មានអ្នកចុច Dislike ដល់ទៅ 383k ឯណោះ។

៣. ដំបូង Sana, Nayeon, Jihyo និង Jeongyeon ត្រូវ Debut នៅក្រុមផ្សេងទេមានឈ្មោះថា «SIXMIX»។ ក្រុម​នេះ Debut នៅឆ្នាំ ២០១៤ ប៉ុន្តែសមាជិកផ្សេងទៀតក្នុង​ក្រុមនេះ​ចេញទៅ ទើបគម្រោងបង្កើតត្រូវរលាយ។

៤. Jihyo ហ្វឹកហាត់ ១០ឆ្នាំ ទម្រាំ​បានចេញមុខជាផ្លូវការ។ អ្នកដែល​នាងធ្លាប់ហាត់ជាមួយក៏មាន 2PM និង Suzy ដែរ។

៥. TWICE ធ្លាប់ក្លាយជាហេតុផលដែល គម្រោងមួយចំនួន​ត្រូវពន្យារពេល

ក្រុម​នេះ Debut នៅឆ្នាំ ២០១៥ ហើយឆ្នាំនោះ​ក៏ចំ​ខួប​គម្រប់ ៥ឆ្នាំដែល missA ដែរ។ ដោយសារក្រុមហ៊ុន​សម្រេច​ផ្ដោតលើក្រុម​ថ្មីដែលទើបបង្កើត ទើបមិនបាន​រៀបចំអ្វីពិសេស​សម្រាប់អបអរខួប ៥ឆ្នាំរបស់ ក្រុមចាស់។ សូម្បី Wonder Girls ក៏ត្រូវផ្អាកសកម្មភាពចេញ​បទ​ថ្មីដ៏សែនយូរ នេះ​ក៏ព្រោះក្រុមហ៊ុន​មិនបាន​គិតគូរ។

៦. សមាជិកភាគច្រើន​របស់ TWICE សុទ្ធ​តែ​ធ្លាប់បាន​ចេញ​មុខក្នុង​វីដេអូបទចម្រៀង​របស់រៀមច្បងមុន ចេញមុខជា​ផ្លូវការ

Chaeyoung Tzuyu ចេញមុខក្នុងបទ «Only You» របស់ missA
Nayeon ក្នុងបទ «Only You» របស់ missA
Momo និង Mina ក្នុងបទ «Only You» របស់ missA
Jeongyeon ក្នុងបទ «Girls Girls Girls» របស់ GOT7
Nayeon ក្នុងបទ «Girls Girls Girls» របស់ GOT7
Dahyun ក្នុងបទ «Stop Stop It»
Mina, Momo, Sana ក្នុងបទ “Feel” របស់ Junho
Dahyun, Momo, Mina ក្នុងបទ “Rose” របស់ Wooyoung

៧. Sana ប្ដូរទៅរស់នៅកូរ៉េតែឯង ពេល​មាន​អាយុ ១៥ឆ្នាំ

នាង​ធ្វើដំណើរមក​កាន់ប្រទេសកូរ៉ដំបូង​គឺនៅឆ្នាំ ២០១២។ កាលនោះនាងរៀនអនុវិទ្យាល័យ ហើយក៏ជា​ពេល​នាង​ចូលប្រកួតចូលសិល្បៈនៅទីសាធារណៈ ប៉ុន្តែពេលនោះម្ដាយឪពុកនាងមិនចង់ឲ្យចូលទេ ដោយសារបារម្ភពីការសិក្សា ណាមួយបារម្ភដែលនាង​ត្រូវឆ្លងប្រទេសមកនៅកូរ៉េតែឯង។ ប៉ុន្តែចិត្តស្រឡាញ់ពេក នាងក៏ព្យាយាមបញ្ចុះបញ្ចូលឪពុកម្ដាយរហូតពួកគាត់ព្រម។

៨. បងស្រីរបស់ Jeongyeon គឺជាតារាសម្ដែង Gong Seung Yeon ដែលធ្លាប់ហ្វឹកហាត់នៅផលិតកម្ម SM និងធ្លាប់ត្រូវបាន​គេចាប់គូចូលក្នុងកម្មវិធី «We Got Married» ជាមួយ Lee Jong Hyun ទៀត។

៩. TWICE ត្រូវ​មានមុខក្រដាសប្រឡង នៅសាលាជារឿយៗ ហើយបទចម្រៀងរបស់ក្រុមក៏មានក្នុង​សៀវភៅតន្ត្រីសម្រាប់សិក្សាដែរ។

១០. TWICE តែងចេញ Verison ពិសេស​សម្រាប់អាល់ប៊ុមពួកគេ

ឲ្យតែចេញអាល់ប៊ុមទោលហើយ ក្រុមនេះ​មិនភ្លេច Surprise អ្នកគាំទ្រជាមួយនឹង Special Version ទេ។ ស្របពេល​មតិភាគ​ច្រើនគិតថា ជា​ Version តៃវ៉ាន់ ឬជប៉ុន ប៉ុន្តែតាមពិតវា​ជា​ Version ថៃ។ មាន​តែអាល់ប៊ុម​ ១​ប៉ុណ្ណោះ ដែល​ពួកគេ​មិនបាន​ធ្វើជា Version ថៃ នោះគឺអាល់ប៊ុម «TWICEcoaster: Lane 1 Christmas Edition» ប៉ុន្តែកាន់តែពិសេស Edition នេះ​មាន​តាំងពី CD, DVD, Poster និង Photocard ១កំប្លេ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី