កុំច្រឡំ​ឲ្យសោះ!​ ​អ្នក​បង្កើត​ស្លាក​យីហោ​ ​Apple​ ​មិន​មែន​ ​Steve Jobs​ ​ទេ

  • 2021-04-16 03:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​Apple​ ​បាន​ចាប់​កំណើត​ក្នុង​ឆ្នាំ​ ​១៩៧៦​ ​មាន​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​ថា​ ​ស្លាក​យីហោ​ ​(Logo)​ ​Apple​ ​គឺ​អតីត​ ​CEO​ ​លោក​ ​Steve Jobs​ ​ជា​អ្នក​បង្កើត។ ផ្ទុយ​ទៅ​វិញ​ ​វា​មិន​មែន​នោះ​ទេ​ ​តាម​ពិត​ទៅ​ ​ស្លាក​​យីហោ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ខាង​លើ​ ​ត្រូវ​បាន​រចនា​បង្កើត​ឡើង​ដោយ​លោក Rob Janoff ។

លោក Rob Janoff

Rob Janoff​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​រចនា​ក្រាហ្វិក​នៃ​ស្លាក​យីហោ​ ​និង​អត្តសញ្ញាណ​មួយ​រូប​ ​ដែល​​កាល​ពី​ឆ្នាំ​ ​១៩៧៧​ ​Janoff​ ​បាន​ធ្វើ​ការ​ឱ្យ​លោក​ ​Regis McKenna​ ​ដែល​ជា​នាយក​ផ្នែក​វិចិត្រ​សិល្បៈ​នៃ​ក្រុមហ៊ុន​ទទួល​សិទ្ធ​ផលិត​ស្លាក​យីហោ​ឱ្យ​ ​Apple Computer។ ពេល​នោះ​ ​Janoff​ ​បាន​រចនា​ចេញ​ជា​ស្លាក​យីហោ​រូប​ផ្លែ​ប៉ោម​មួយ​ដែល​មាន​ស្នាម​ខាំ​ ​ព្រោះ​ធ្វើ​បែប​នេះ​នឹង​មិន​ឱ្យ​មនុស្ស​យល់​ច្រឡំ​ថា​វា​ជា​រូប​ផ្លែ​ ​Cherry​ ​ឫ​ផ្លែ​អ្វី​ផ្សេង។

មិន​តែ​ប៉ុណ្ណោះ​ ​លោក​ក៏​បាន​បង្កើត​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​ផលិតផល​ជា​ច្រើន​ទៀត​ សម្រាប់​ ​Apple​ ​ហើយ​ក្រោយ​មក​លោក​ក៏​ទទួល​ការងារ​រចនា​នៅ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ​២​ ​បន្ថែម​ទៀត​រួម​មាន​ ​IBM​ ​និង​ ​Intel៕

ប្រភព៖ en.m.wikipedia.org   ប្រែសម្រួល៖ រដ្ឋ