ភស្តុតាងបញ្ជាក់ថា Chanyeol និង D.O ពូកែញ៉ោះគ្នា តែស្រឡាញ់គ្នាស្មោះ

  • 2021-04-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើជា​មិត្តភ័ក្តិនឹងគ្នាក៏មិនតិចឆ្នាំ ឯទំនាក់ទំនង​ប្រៀបដូចជាបងប្អូនបង្កើតទៅហើយ ដោយពេលខ្លះក៏ឈ្លោះគ្នា ពេលខ្លះក៏ត្រូវគ្នា ប៉ុន្តែក្នុងចិត្តពួកគេសុទ្ធតែបញ្ជាក់ច្បាស់ថាមិត្តភាពនេះ ជាមិត្តភាពស្មោះស្ម័គ្រ មិនមែនកើតឡើង​ដោយសាររឿងចៃដន្យទេ។

ដូច Chanyeol និង D.O ត្រូវ Fan ឲ្យរហស្សនាមថា «ឆ្កែឆ្មា» ដោយសារពួកគេទាំង ២​នាក់ឧស្សាហ៍ញ៉ោះគ្នាទៅវិញទៅមក ជាពិសេស Chanyeol តែម្ដង។ ប៉ុន្តែគ្រប់គ្នា​ក៏បាន​ដឹង​ដែរថា​ អ្នកទាំង ២ស្និទ្ធ​នឹងគ្នាកម្រិតណា។

ដូច D.O ធ្លាប់ទទួលស្គាល់ថា Chanyeol គឺជាមនុស្សដំបូង​ដែល​លោកស្និទ្ធជាមួយ កាលពី​លោកចូល​មកក្នុង​ផលិតកម្ម SM។ អនុស្សាវរីយ៍ច្រើនណាស់ដែលពួកគេ​បាន​សាងរួមគ្នា ទាំងរួមជាមួយក្រុម និង​រវាងពួកគេទាំង ២ផង។ ឃើញពីក្ដីស្រឡាញ់ដែលពួកគេមាន​ឲ្យគ្នាបែបនេះ អ្នកគាំទ្រក៏បាន​ Ship ពួកគេដោយដាក់ឈ្មោះ​ថា Chansoo (Chanyeol + Kyungsoo)។

ដូចខាងក្រោម​នេះ​ យើងសូម​ប្រមូល​ផ្ដុំនូវរូបភាព​ទាំងឡាយកន្លងមកពេលដែល Chansoo នៅជិតគ្នា៖

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ យី សុធារី