ក្នុងជីវិត Jungkook មិនអាចរស់ខ្វះ របស់ ៤យ៉ាងនេះឡើយ

  • 2021-04-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល​ផ្ដល់បទសម្ភាសកាល​ពីពេលកន្លងទៅ Jungkook (BTS) បាន​លើកឡើងពីការយល់ឃើញ និងចំណង់ចំណូលចិត្តមួយចំនួន​ផ្ទាល់ខ្លួន។ មាន​សំណួរមួយ​សួរថា​ តើតួអង្គ Fairytale មួយណា ដែលលោកចូលចិត្តជាងគេ?

Jungkook ឆ្លើយថាជា Peter Pan ហើយជាជម្រើសផ្ទាល់ លោករើសរបស់ ៤យ៉ាងដែលលោកចង់​នាំទៅតាម​ ដល់ Neverland ដោយក្នុង​នោះ​រួមមាន៖

១. អាហារ

គ្រប់គ្នា​សុទ្ធតែដឹង​ថា​ Jungkook ចូលចិត្តញ៉ាំយ៉ាងណា ដូច្នេះរឿងអីលោកបំភ្លេចបាន?

២. ទូរសព្ទ

ក្នុងនាម​ជាបុរសដែល​សម្បូរទៅដោយគំនិតច្នៃប្រឌិតរូបនេញ មិនអាចទៅណាបាន​ដោយខ្វះទូរសព្ទបាន​ទេ។

៣. ទឹក

គ្រប់គ្នាត្រូវការទឹក ដើម្បីរស់!

៤. មនុស្ស

Jungkook ចង់ឲ្យជុំវិញ​ខ្លួន​លោកមាន​តែ​មនុស្សដែល​លោកស្រឡាញ់ មិនថាសមាជិក BTS ឬ​ ARMY ឡើយ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី