ជំនួយ​ការ​អាជ្ញាកណ្ដាល ​ដែល​មិន​ផ្ដល់​បាល់​ឱ្យ Ronaldo ចូល ​លើក​មុន ត្រូវ​ដក​ការងារ​ហើយ

  • 2021-04-14 03:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Mario Diks ​ជំនួយ​ការ​អាជ្ញាកណ្ដាល ​ដែល​មិន​ផ្ដល់​បាល់​ចូល​ទី​របស់ Ronaldo ​កាល​ប្រកួត​ទល់​ជម្រើស​ជាតិ​សែប​នោះ ​ពេល​នេះ​ត្រូវ​បាន​ដក​ការងារ​ចេញ​ទៅ​ហើយ​ពី​ព្រឹត្តិការណ៍ Euro 2020។

​Ronaldo ​រក​គ្រាប់​បាល់​បាន​នៅ​ចុង​ម៉ោង ប៉ុន្តែ​បាល់​នោះ​ត្រូវ​បាន​អាជ្ញាកណ្ដាល Diks ​គិត​ថា​មិន​ចូល​ទី​វិញ ព្រោះ​បាល់​ផុត​បន្ទាប់​ខ្លី​ខ្លាំង​ពេក ​លោក​មើល​មិន​ច្បាស់។ ​ការ​សម្រេច​នេះ ​បាន​ធ្វើ​ឱ្យ​ព័រទុយហ្គាល់​បាន​ត្រឹម​ស្មើ​ជាមួយ​សែប ២-២ ​ប៉ុណ្ណោះ។ ​ដោយ​ក្រោយ​ចប់​ការ​ប្រកួត ​លោក​អាជ្ញា​កណ្ដាល​ក៏​ចេញ​មុខ​មក​សុំទោស​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ​ផង​ដែរ។

​យ៉ាងណាមិញ​​នៅ​ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​មក​ថា​ជំនួយ​ការ​អាជ្ញា​កណ្ដាល​ឈ្មោះ Mario Diks ​នោះ​ត្រូវ​បាន​ក្រុម​ការងារ​របស់​លោក​ដក​ចេញ​ទៅ​ហើយ។ ​ដោយ​ប្រធាន​ក្រុម​អាជ្ញា​កណ្ដាល​ឈ្មោះ Makkelie ​បាន​កោះ​ហៅ​អ្នក​ផ្សេង​មក​ជំនួស​កន្លែង​របស់ Diks ​នេះ​វិញ៕​

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ