មុន​ប៉ះ​គ្នា​យប់​នេះ​ Klopp សុំទោស Real Madrid រឿង​មួយ

  • 2021-04-14 04:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp បាន​ធ្វើ​ការ​សុំអភ័យទោស​ចំពោះ​សម្ដី​របស់​លោក​ដែល​ថា Real Madrid យក​កន្លែង​ហាត់​មក​ប្រកួត​កាល​ពី​សប្ដាហ៍​មុន។

ការ​ប្រកួត​ពាន​​ Champions League ជើង​ទី​មួយ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ Madrid បាន​យក​កីឡដ្ឋាន Alfredo Di Stefano ទទួល​ក្រុម Liverpool។ យ៉ាងណា​មិញ មុន​ជួប​គ្នា​ជើង​ទី​ពីរ​យប់​នេះ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​​ក៏​បាន​សុំ​ទោស​លើ​រឿង​ដែល​កើត​ឡើង។

ប្រាប់ RMC Sport លោក Klopp បាន​និយាយថា មាន​មនុស្ស​ជា​ច្រើន​បាន​លើក​រឿង​ខាង​លើ​មក​និយាយ។ លោក​គ្មាន​ចេតនា​​បញ្ចេញ​ការ​មិន​គោរព​នោះ​ទេ។ ប្រសិន​បើ​គ្រប់គ្នា​គិត​ថា De Stefano គឺ​ជា​កីឡដ្ឋាន ដែល​ពួក​គេ​ចង់​លេង វា​មិន​អី​ទេ​សម្រាប់​លោក។ Real យក​ទី​នោះ​លេង​ពេញ​មួយ​រដូវ​កាល​ទៅ​ហើយ ព្រោះ​តែ Santiago Bernabeu កំពុង​កែលម្អ​។

Klopp បន្ថែម​ថា៖ “ប្រសិន​បើ​គ្រប់​គ្នា​គិត​ថា ខ្ញុំ​​និយាយ​គ្មាន​ការ​គោរព ខ្ញុំ​សុំទោស។ ខ្ញុំ​គ្មាន​ចេតនា​​នោះ​ទេ”។ ការ​ប្រកួត​ជើង​ទី​មួយ​រវាង​ក្រុម​ទាំង​ពីរ Real Madrid បាន​យក​ឈ្នះ Liverpool ៣-១៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ