Kim Jung Hyun ព្រម​សុំទោសផ្ទាល់ជាសាធារណៈ ចំពោះទង្វើធ្វើដាក់ក្រុមការងាររឿង ពិសេស Seohyun

  • 2021-04-14 09:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីរឿង​រ៉ាវបាន​កើតឡើងផ្ទួនៗគ្នា​មក​ ពេល​នេះតារាសម្ដែង Kim Jung Hyun បាន​ចេញ​សុំទោសជា​សាធារណៈ តាម​រយៈ​សំបុត្រ​សរសេរ​ដោយ​ដៃផ្ទាល់ទៅកាន់អ្នកគាំទ្រ ក្រុមអ្នក​ដឹកនាំរឿង​ ក្រុមការងារថតទាំងអស់ ព្រមទាំង​ដៃគូសម្ដែង ដ៏ដូចជា​ក្រុមហ៊ុន​របស់លោកផង។

ទោះ​បីអ្វី​ដែល​បាន​កើតឡើង​ពេល​ថត​រឿង «Time» បាន​កន្លងផុត​តាំងពីឆ្នាំ ២០១៨ បុន្តែមហាជន​បាន​លើកមក​ពិភាក្សាជាថ្មី​រហូត​ក្លាយជាប្រធានបទ​ក្ដៅ​គគុកនៅប៉ុន្មាន​ថ្ងៃនេះ។ ដោយក្នុង​នោះ​មហាជន​ភាគ​ច្រើន​កើតទុក្ខមិនសុខចិត្តចង់ឲ្យ Kim Junghyunចេញ​សុំទោសផ្ទាល់ចំពោះ​ Seohyun ដែលត្រូវរងទង្វើព្រងើយកន្តើយស្របពេលពួកគេសម្ដែង​រឿងរួមគ្នា និង​ទង្វើអសីលធម៌ផ្សេងទៀត ហើយតាមព័ត៌មាន​ល្បីថា អ្វី​ដែល​ប្រព្រឹត្តិទាំងនេះ​គឺដោយសារ Seo Yeji ដែល​កាលនោះជាសង្សាររបលោកជាអ្នក​បញ្ជាពីក្រោយ។

ទោះជាយ៉ាងណា ពេល​នេះ​ Kim Jung Hyun បាន​ចេញ​លិខិតសុំទោសជាផ្លូវការ​ហើយ ដែល​លិខិតនេះ​លោកសរសេរ​ដោយដៃផ្ទាល់ ជា​ការ​ទទួលកំហុសគ្រប់យ៉ាង​ដែល​ខ្លួន​បាន​ធ្វើ។ ខ្លឹមសារក្នុលិខិតនោះ​មាន​ដូចតទៅ៖

«សូមជម្រាបសួរ! ខ្ញុំ​គឺ Kim Jung Hyun! ដោយសាររឿង "Time” គឺជា​រឿង​ដំបូង​ដែល​ខ្ញុំទទួលតំណែង​ជា​តួឯក ហើយវា​ក៏ជាការងារ​ពិសេស​សម្រាប់់ខ្ញុំដែរ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំ​បែរជាធ្វើ​ឲ្យមាន​ការឈឺចាប់ និង​ការខកចិត្តធំចំពោះ​អ្នក​ដឹកនាំរឿង អ្នក​និពន្ធ ក៏ដូចជាតួ​សម្ដែង​រួមជាមួយខ្ញុំ ព្រម​ទាំងក្រុមការងារទាំងអស់ទៅវិញ។ ឲ្យខ្ញុំសុំទោស។

សន្និសីទកាសែតរបស់រឿង "Time” ក៏នៅតែក្លាយជាបំណែកក្នុងការចងចាំរបស់ខ្ញុំ​ដែរ។ ទង្វើខ្ញុំពេលនោះ គឺជា​អ្វី​ដែល សូម្បីខ្ញុំខ្លួនឯងក៏មិនអាច​លើកលែង​ទោស​ឲ្យដែរ។ ជា​អ្វី​ដែលខ្ញុំ​សោកស្ដាយខ្លាំង​ម្ដងហើយម្ដងទៀត ហើយបើអាច​ខ្ញុំ​ចង់ទាញបង្វិលពេលឲ្យ​ត្រឡប់ណាស់។

អាស្រ័យលើបញ្ហា​ផ្ទាល់ខ្លួន ខ្ញុំ​បាន​បង្កបញ្ហាច្រើនដោយស្មានមិនដល់។ ខ្ញុំបាន​ធ្វើឲ្យមាន​កំហុសសម្រាប់ទំនួលខុសត្រូវ ក្នុងនាម​ជា​តួឯក និង​ក្នុងនាម​ជា​តារាសម្ដែង។ ខ្ញុំសុំទោស ដោយមិនយក​លេសអ្វី​មក​ការពារទាំងអស់។

ចំណែកពេល​ដែល​ខ្ញុំ​ឈប់​សម្ដែង​រឿង​ ក៏ដូចជាទង្វើ​ដែល​ខ្ញុំ​បានធ្វើក្នុង​សន្និសីទកាសែត សុទ្ធ​តែជាកំហុសរបស់ខ្ញុំ​ទាំងអស់។ ខ្ញុំមិនចង់ត្រឹមតែ​សុំទោសចំពោះ តារាសម្ដែង Seohyun អ្នកដែល​រងការឈឺចាប់ដោយសាររឿងនេះទេ ប៉ុន្តែក៏សុំទោសដល់គ្រប់គ្នា​ដែល​ជាប់ពាក់ព័ន្ធ អ្នក​ដែលជយបរឿងទាំងអស់នៅពេល​នោះ។

ខ្ញុំគិតថា ខ្ញុំ​ត្រូវ​តែស្វែង​រកបុគ្គលម្នាក់ៗ និង​អ្នក​គ្រប់គ្នា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​រឿង "Time” អ្នក​ដែល​ទទួលការឈឺចាប់ ឬក៏ទទួលនូវការគំរាមកំហែង​ ដោយសាររូបខ្ញុំទាំងអស់នោះឲ្យឃើញហើយ ហើយខ្ញុំចង់សុំទោសផ្ទាល់ទៅកាន់ពួកគេ។ ទោះបីត្រូវការពេល​យូរមែន តែខ្ញុំ​នឹង​រកអ្នកដឹកនាំរឿង អ្នកនិពន្ធ តារាសម្ដែង និង​ក្រុមការងាររឿង "Time” ហើយសុំការអភ័យទោសពីពួកគេ។

ខ្ញុំក៏ចង់សុំការអភ័យទោសចំពោះ​ ក្រុមហ៊ុនខ្ញុំគឺ O& Entertainment ក៏ដូចជា Culture Depot ផងដែរ ដែលត្រូវមកជួបរឿងនេះដោយស្មានមិនដល់។ ខ្ញុំ​ក៏ចង់សុំទោសអស់ពីចិត្ត ទៅកាន់អ្នកគាំទ្រទាំងអស់ ដែលតែង​លើកទឹកចិត្តខ្ញុំ និង​រង់ចាំការបកស្រាយ​របស់ខ្ញុំ។

ខ្ញុំសុំឱនក្បាលគោរព និងសុំការអភ័យទោស ចំពោះ​គ្រប់គ្នា ដែល​ជួបប្រទះ​បញ្ហា​មិនស្រួលចិត្ត ដោយសារតែខ្ញុំ។ ការសរសេរលិខិតមួយ​នេះ​ ក៏ជាពេល​ដែលខ្ញុំត្រូវ​ក្រឡេកទៅក្រោយមើលកំហុសរបស់ខ្ញុំ ក៏ដូចជា​ទង្វើអសីលធម៌កន្លងមក​ដែរ។ ខ្ញុំ​នឹង​ប្រឹងប្រែង ដើម្បី​ក្លាយជាតារាសម្ដែង​ដែល​មាន​សុខភាព​ល្អ ដែលមិនឆ្លៀតឱកាសគិតតែពីខ្លួនឯងទេ ហើយខ្ញុំ​នឹង​គ្រប់គ្រងខ្លួន​ឯងឲ្យបាន​ល្អជាងនេះ។ ខ្ញុំសុំទោស។»​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី