Neymar ទម្លាយពីអនាគតពេលខាងមុខរបស់ខ្លួននៅ PSG ហើយ
- 2021-04-14 12:22:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ទម្លាយពីអនាគតពេលខាងមុខរបស់ខ្លួននៅ PSG ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar បាននិយាយទៅកាន់សារព័ត៌មាន TNT Sports Brazil កាលពីពេលថ្មីៗនេះថា នៅពេលនេះ គេពេញចិត្តនឹងនៅលេងឲ្យក្លឹប Paris Saint Germain ជាងពេលណាទាំងអស់ ។
Neymar បាននិយាយថា៖" រឿងរបស់ខ្ញុំក្នុងការបន្តកុងត្រាថ្មីជាមួយ PSG លែងជាប្រធានបទ ដែលអ្នកទាំងអស់គ្នាគួរតែលើ្កមកនិយាយទៀតហើយ "។
កីឡាករនេះបន្តថា៖" ពេលនេះខ្ញុំសម្រេចចិត្តច្បាស់លាស់ហើយ ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំពេញចិត្តលេងឲ្យក្លឹបហ្នឹងខ្លាំង កន្លែងហ្នឹងឥឡូវដូចជាផ្ទះរបស់ខ្ញុំអញ្ចឹង។ និយាយពេលនេះខ្ញុំសប្បាយចិត្តនឹងលេងឲ្យក្លឹបនេះ ជាងពេលមុនៗទៀត "។
Neymar បានមកលេងឲ្យ PSG តាំងពីឆ្នាំ២០១៧មក ដោយចូលរួមលេងបាន ១០៧ប្រកួត រកគ្រាប់បាល់បាន ៨៣គ្រាប់ និងចប់កុងត្រាទៅវិញនៅឆ្នាំ២០២២ខាងមុខ៕
ប្រភព៖ Fotmob