Flickថា​ អាច​នឹង​មក​ដឹក​នាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជំនួស​ Low វិញ​ក្រោយ​ Bayern ធ្លាក់​ពី​ UCL

  • 2021-04-14 13:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hansi Flick គ្រូ​បង្គោល​ក្លឹប​ Bayern Munich បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ លោក​អាច​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ជំនួស​លោក​ Joachim Low នៅ​ពេល​រដូវកាល​ក្ដៅ​ខាង​មុខ​ផង​ក៏​មិន​ដឹង​ ក្រោយ​ធ្លាក់​ពី​ប្រកួត​ UEFA Champions League ក្នុង​​ថ្ងៃ​នេះ​។

លោក​ Flick បាន​និយាយថា​៖" នៅ​ពេល​នេះ​ខ្ញុំ​នៅ​មាន​កុងត្រា​ជា​មួយ​ Bayern នៅ​ឡើយ​ទេ​ ខ្ញុំ​ម៉េច​ក៏​ដោយ​ខ្ញុំ​តែង​តែ​គិត​ថា​ នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ចំពោះ​​ខ្ញុំ​ អ្វី​ៗ​នឹង​កើត​ឡើង​តាម​ធម្មតា​ឬ​ក៏​យ៉ាង​ណា​ ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ម៉េច​នឹង​ស្ថានភាព​បែប​នោះ​ "។

លោក​បាន​បន្ត​ថា​៖" តែ​ម៉េច​ក៏​ការ​សម្រេច​ចិត្ត​ទៅ​ដឹក​នាំ​ក្លឹប​ណា​ផ្សេង​នោះ​គឺ​មិន​ស្ថិត​លើ​​ខ្ញុំ​ទេ​គឺ​ ស្ថិត​នៅ​គ្រួសារ​របស់​ខ្ញុំ​ ទោះ​ទៅ​ដឹក​នាំ​នៅ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ក៏ដោយ"។

លោក​ Flick បាន​ដឹកនាំ​ Bayern ចាប់​ពីឆ្នាំ២០១៩មក ដោយ​អាច​នឹង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី