អគ្គិសនីកម្ពុជា ជាក្រុមរកគ្រាប់បាល់ក្រៅប្រអប់ច្រើនជាងគេបំផុត

  • 2021-04-15 05:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមសប្ដាហ៍ទី៥ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ក្រុមអគ្គិសនីកម្ពុជា បានជាប់កំណត់ត្រាក្រុមរកគ្រាប់បាល់ក្រៅប្រអប់ ឬការស៊ុតពីចម្ងាយច្រើនជាងគេមានដល់ទៅ ៥ គ្រាប់។

លោក មាស សំអឿន គ្រូបង្គោល​របស់​ក្លឹប​អគ្គិសនីកម្ពុជា

គ្រាប់បាល់ទាំង៥របស់អគ្គិសនីកម្ពុជា រកបានដោយខ្សែបម្រើ ជាច សុជាវីឡា ខ្សែប្រយុទ្ធ ឃុន សេងថៃ ខ្សែប្រយុទ្ធ យ៉ាន់ សុខា ទល់នឹងក្រុមនគរបាលជាតិ ឈ្នះ ៣-២។

គ្រាប់ទី៤រកបានដោយខ្សែបម្រើ ច្រឹង ច័ន្ទវីរៈ ក្នុងជំនួបជាមួយណាហ្គាវើលដ៍ ចាញ់ ១-៣ និងគ្រាប់ទី៥រកបានដោយខ្សែប្រយុទ្ធពាក់លេខ៩ សារ ទី ក្នុងជំនួបអគ្គិសនីកម្ពុជាជាមួយព្រះខ័នរាជស្វាយរៀង ចាញ់ ១-៦។

ដើមរដូវកាល​នេះ ក្លឹប​បាល់​ទាត់​អគ្គិសនីកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្គោល មាស សំអឿន បានធ្វើ​ឱ្យ​អ្នកគាំទ្រមាន​ការ​ភ្ញាក់ផ្អើលជាមួយ​ននឹង​សមត្ថភាព​និង​ស្មារតី ជា​ពិសេសការ​បង្តើតកំណត់ត្រា ស៊ុតពីចម្ងាយដ៏អស្ចារ្យរបស់ពួកគេ។

យ៉ាងណា​បី​ប្រកួត​កន្លងមក ក្រុម​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ ឈ្នះ១ ចាញ់២ និង​ស្មើ​១ មាន​៣​ពិន្ទុ ឈរ​លេខ​រៀង​ទី​៧ក្នុង​តារាង​ចំណាត់​ថ្នាក់ ចំណែក​ក្រុម​កំពូល​តារាង​បាន​លើ​អង្គរថាយហ្គឺរ ៤ប្រកួត​មាន១០​ពិន្ទុ លេខ​២​ភ្នំពេញ​ក្រោន និង​៣ព្រះខ័នរាជស្វាយរៀង មាន​៩​ពិន្ទុ​ដូច​គ្នា៕

អត្ថបទ៖ អ៊ុំ សុភក្តិ