ល្អមើល! ឥន្ទ្រីពិឃាដឌូកតបហើយថា ៣ យុន រាជ វ៉ា ហ្នឹងដឹងតែប៉ះគ្នាហើយ
- 2021-04-16 07:38:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមើល! ឥន្ទ្រីពិឃាដឌូកតបហើយថា ៣ យុន រាជ វ៉ា ហ្នឹងដឹងតែប៉ះគ្នាហើយ
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅ យុនបានប្រកាសរកគូប្រកួតបីស្មើ ដែលក្រុមរបស់គេមានអធិរាជប្រអប់រាជ និងអធិរាជបាំងរស់ហាន់វ៉ា ហើយបីនេះត្រូវមហាជនយល់ឃើញថា នឹងមិនមានអ្នកហ៊ានលេងជាមួយឡើយ។
អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងលើក្ដារកម្ពុជាលោកគ្រូ សោម ចំណាប់ ក៏បានបង្ហាញទស្សនៈលើបីនេះដែរថា បើចាប់បែបនេះគឺពិតជាមិនងាយរកគូរលេងទេ ប៉ុន្តែនៅតែមានគូលេងដោយអាស្រ័យលើ Sponsor និងលក្ខខណ្ឌនៃការប្រកួតប៉ុណ្ណោះ។
លោកបន្ថែមថា បើមានការប្រកួតដណ្ដើមប្រាក់លានបីស្មើ ពីអ្នករៀបចំកម្មវិធីឬក្រុមហ៊ុនណាមួយ មិនខ្វះឡើយក្រុមខ្លាំងដែលគេចង់ប្រកួត។ ប៉ុន្តែបើចាប់គូលេងខាងក្រៅ វាអាស្រ័យលើម្ចាស់ Sponsor ថាអាចលេងបានឬក៏អត់។
ចំពោះការប្រកាសរបស់យុនបីស្មើពេញសាច់ស្រុកខ្មែរនេះ Sabay បានសួរទៅកាន់ឥន្ទ្រីពីឃាដឌូកថាតើ រូបគេហ៊ានជួបបីនេះដែរឬទេ? ស្មាត់កម្ពស់១,៨៤ម៉ែត្របានតប់ថាបីនេះ នឹងប៉ះជាមួយក្រុមរបស់ខ្លួន ប៉ុន្តែរងចាំស្ងប់ស្ងាត់ជំងឺរាតត្បាតកូវីដ-១៩ជាមុនសិន។
អ្នកព្រៃវែងរូបនេះបានបញ្ជាក់បែបនេះ ៖«ខ្ញុំលេងដឹងតែលេងហើយ តែចាំស្ងាត់កូវីដ ចប់ហើយហាត់ប្រហែលជាមួយខែឬមួយខែកន្លះនឹងលេង តែបីណាមិនទាន់ច្បាស់ទេ…យើងយកតែគ្នាយើងលេងទេ»។
បើតាមសម្ដីរបស់ឥន្ទ្រីពិឃាដឌូក ឥន្ទ្រីស្លាបដែកក្ដូមកពីខេត្តកំពង់ចាម គឺជាស្មាត់ស្ដាំដែលរូបគេជ្រើសរើសមុនគេ ចំណែកអ្នកប៉ះសេក៏មានដែរ តែរងចាំមើលតាមពេលវេលាជាក់ស្ដែង៕