វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាហើយ

  • 2021-04-17 04:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វ៉ាក់​សាំង​ស៊ី​ណូ​វ៉ាក់​ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​បញ្ជា​ទិញ ចំនួន​ ៥០​ម៉ឺន​ដូស​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​បាន​មក​ដល់​​ប្រទេស​កម្ពុជា​ហើយ​នៅព្រឹក​ថ្ងៃ​ទី​ ១៧​មេសា​ ២០២១​នេះ ។

តាម​ការ​ឱ្យ​ដឹង​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​ឱ្យដឹង​ដែរ​ថា វ៉ាក់សាំងចិនSinovacដែលជាការបញ្​ជា​ទិញ​ជំហាន​ទីពីររបស់ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ចំនួន​៥០​ម៉ឺន​ដូស​​បាន​ដឹក​ជញ្ជូន​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញនាថ្ងៃទី១៧ ខែមេសា​ខាង​នេះ។

ស្ថាន​ទូត​ចិន​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ទោះ​បី​ជា​ប្រទេស​ចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថាវ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជាក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ ៕

រូបភាព​៖ BTV Cambodia

អត្ថបទ៖ MC Chandarareth