សោកស្ដាយណាស់! ចំណោមអ្នកឆ្លងកូវីដទាំង ២៦នាក់នៅកំពង់សោមប្រកាសមុននេះ មានម្នាក់បានស្លាប់ហើយ

  • 2021-04-17 05:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបង្ហាញទិន្នន័យចំនួនអ្នកឆ្លងជំងឺកូវីដថ្ងៃនេះ មានចំនួន ២៩១ នាក់ទៀត ដែលក្នុងនោះរណីនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួន ២៩០ នាក់ និង ១ នាក់ជាករណីនាំចូលពីក្រៅប្រទេស ។តាមសេចក្ដីប្រកាសដដែល នៅថ្ងៃនេះ ក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ ចំនួន ជាសះស្បលយចំនួន ២៣នាក់បន្ថែមទៀត។

ដោយឡែកនៅខេត្តព្រះសីហនុ នៅថ្ងៃទី ១៦ មេសា ២០២១ នេះ បានបន្តរកឃើញមនុស្សចំនួន ២៦ នាក់បន្ថែមមានវិជ្ជមានកូវីដ ១៩ ។ ក្នុងចំណោមអ្នកទាំង ២៦ នាក់នោះ បានស្លាប់បាត់បង់ជីវិតម្នាក់ហើយ ។ ដោយឡែក ២៥ នាក់ផ្សេងទៀត កំពុងដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ៕

អត្ថបទ៖ MC Chandarareth