ផ្សារ​ដើម​គរ ​បិទក្រោយ​ផ្ទុះ​កូវីដ​ខ្លាំង ពេល​នេះ​អាជ្ញាធរ​កំពុង​ស្វែង​រក​ទីតាំង​ធ្វើ​ផ្សារ​បោះ​ដុំ​បន្លែ​បណ្ដោះអាសន្ន​

  • 2021-04-18 02:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្ដាល​បាន​ចុះ​ទាំង​យប់ ​ដើម្បី​ត្រួត​ពិនិត្យ​ស្វែង​រក​ទីតាំង​ដើម្បី​ត្រៀម​សម្រាប់​ធ្វើ​ជា​ផ្សារ​បោះ​ដុំ​បន្លែ​បណ្ដោះអាសន្ន ​ជំនួស​ឱ្យ​ផ្សារ​ដើម​គ។

សកម្មភាពអាជីវករនៅផ្សារដើមគរនៅថ្ងៃបិទគោចរទី២

​នៅ​យប់មិញ​អាជ្ញាធរ ​បាន​សម្រេច​បិទ​​ផ្សារ​ដើម​គរ​ទាំងស្រុង ហើយ​ផ្សារ​បន្លែ​នៅ​ជាប់​គ្នា​នៃ​ខណ្ឌ​បឹងកេងកង​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ​ក្រោយ​មាន​បងប្អូន​អាជីវករ​ប្រមា​ណ​១០០​នាក់​មាន​វិជ្ជមាន​កូវីដ-១៩។ កត្ដា​នេះ​ហើយ ទើប​តម្រូវ​ឱ្យ​ស្វែង​រក​កន្លែង​ដើម្បី​រៀប​ចំ​ជា​ផ្សារ​បោះដុំ​បន្លែ​ថ្មី​ជា​បន្ទាន់។

​ដោយ​ក្នុង​នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ ​អភិបាល​ខេត្ត​កណ្ដាល ​បាន​បញ្ជាក់​ថា​៖ ស្របតាមការ​ស្នើ​សុំ​របស់ ​សាលារាជធានីភ្នំពេញ នាវេលាយប់ថ្ងៃសៅរ៍ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ អម​ដំណើរ​ដោយ គណៈអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីខេត្ត និង​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​បានចុះត្រួតពិនិត្យ ទីតាំងត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួស​ឱ្យផ្សារ​ដើមគរ ដែលថ្មីៗនេះអាជ្ញាធរសាលារាជធានី សម្រេចនឹងផ្អាករយៈពេល១៤ថ្ងៃ ក្រោយ​ពីបាន​រក​ឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។​

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម