បិទខ្ទប់ក្រុងហើយ ម៉េចនៅតែផ្ទុះខ្លាំងម្ល៉េះ? សូមមកដឹងលម្អិតពីការឆ្លងរាលដាលខ្លាំងនៅភ្នំពេញ

  • 2021-04-18 03:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ បានក្លាយជាទីតាំងកំពុងឆ្លងរាលដាលជំងឺកូវីដយ៉ាងខ្លាំងក្លា មានប្រពលរដ្ឋរាប់រយនាក់បានរកឃើញជារៀងរាល់ថ្ងៃ ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានបិទខ្ទប់ក្រុងអស់ជាច្រើនថ្ងៃមកហើយក្ដី ។ ខាងក្រោមនេះ ជាការលម្អិតពីទីតាំងសំខាន់ៗ នាំឱ្យមានការឆ្លងរាលដាលខ្លាំង នៅរាជធានីភ្នំពេញ ដែលដកស្រង់ចេញពីគណនីហ្វេសប៊ុក Ratanak Vun ជាមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងមហាផ្ទៃ ។ នេះជារបាយការណ៍សម្រាប់ថ្ងៃទី ១៧ មេសា ២០២១ ៖

ថ្ងៃទី ១៧ មេសា ខណ្ឌប៉ះពាល់មាន ១៣ សរុប ២២៧នាក់ (ទិន្នន័យវិភាគក្រៅផ្លូវការក្នុងបញ្ជីដែលរដ្ឋបាលរាជធានីផ្សព្វផ្សាយអត្តសញ្ញាណរបស់អ្នកជំងឺកូវីដ បែងចែកតាមចំនួនតាមអាសយដ្ឋានក្នុងខណ្ឌអ្នកជំងឺរស់នៅ និងមុខរបរអ្នកជំងឺ) ។

  1. ខណ្ឌ០៧មករា ១៩នាក់ +អូរឫស្សី ០៥នាក់

+ផ្សារឌុយមិច ០១នាក់

+មិនដឹងប្រភព ១៣នាក់(០៣នាក់ឆ្លងគ្នា)

2)ខណ្ឌពោធិសែនជ័យ ២៦នាក់

+រោងចក្រឌិនហាន ០២នាក់

+ផ្សារសុីលិប ០១នាក់

+ពេទ្យកុសមៈ ០៣នាក់

+មិនដឹងប្រភព ០៦នាក់(ឆ្លងគ្នា០២នាក់)

+រោងចក្រផ្សេង១៤នាក់(ហ្វរទូណា ហុងវ៉ា សាន់តិច សុីងហ្គាមេន កំពង់ឆ្នាំង sun world AM2 Camforever)

3)ខណ្ឌចំការមន ០៦នាក់

+ផ្សារបឹងត្របែក ០១នាក់

+មិនដឹងប្រភព ០៥នាក់(ឆ្លងគ្នា០២នាក់)

4)ខណ្ឌបឹងកេងកង ០៨នាក់

+ផ្សារអូរឫស្សី ០១នាក់

+ផ្សារដើមគរ ០១នាក់

+ផ្សារអូឡាំពិក ០២នាក់

+ពេទ្យកុសមៈ ០១នាក់

+មិនដឹងប្រភព ០៣នាក់(ឆ្លងគ្នា០២នាក់)

5)ខណ្ឌច្បារអំពៅ ០២នាក់

+ពេទ្យកុសមៈ​០១នាក់

+មិនដឹងប្រភព ០១នាក់

6)ខណ្ឌព្រែកព្នៅ ០៥នាក់

+ពេទ្យកុសមៈ ០១នាក់

+មិនដឹងប្រភព ០៤នាក់(ឆ្លងគ្នា០៣នាក់)

7)ខណ្ឌដង្កោ ០៦នាក់

+ផ្សារដើមគរ ០១នាក់

+រោងចក្រ ០១នាក់

+មិនដឹងប្រភព ០៤នាក់(ឆ្លងគ្នា០២នាក់)

8)ខណ្ឌដូនពេញ ២២នាក់

+ផ្សារចាស់ ០២នាក់

+ផ្សារកណ្តាល ០១នាក់

+ពេទ្យកុសមៈ ០២នាក់

+មិនដឹងប្រភព ១៧នាក់(ឆ្លងគ្នា១៤នាក់ កង់3 ០២នាក់)

9)ខណ្ឌមានជ័យ ៦៦នាក់

+រោងចក្រឌិនហាន ០១នាក់

+ផ្សារអូឫស្សី០២នាក់

+ផ្សារដើមគរ ០១នាក់

+ពេទ្យកុសមៈ ០៥នាក់

+រោងចក្រផ្សេង ២៨នាក់(សុីងហ្គាមេន សាន់តិច អុីខ្នាតហាយទ័រ ស្តាហ្វរយូ សុីនយេ ខេមបូខៃរួយ ម្លប់ស្បុង KPI Camforever)

+មិនដឹងប្រភព ២៩នាក់ (១០នាក់ឆ្លងគ្នា រត់កង់៣ ០១នាក់)

10)​ខណ្ឌសែនសុខ ១២នាក់

+ពេទ្យកុសមៈ​០៣នាក់

+រោងចក្រផ្សេង ០៤នាក់(ឌិនហាន ឌីឡាក់ សុីងហ្គាមេន​)

+មិនដឹងប្រភព ០៥នាក់​(ឆ្លងគ្នា០៤នាក់)

11)ខណ្ឌកំបូល ០០នាក់

12)ខណ្ឌជ្រោយចង្វារ ០១នាក់(រោងចក្រsplender)

13)ខណ្ឌទួលគោក ២៩នាក់

+ផ្សារបន្លែដើមគរ ០៨នាក់

+ផ្សារអូរឫស្សី ០១នាក់

+ផ្សារសិនជូរី ០១នាក់

+ផ្សារជម្ពូវ័ន ០១នាក់

+ពេទ្យកុសមៈ ០៤នាក់

+មិនដឹងប្រភព ១៤នាក់(លក់ដូរតាមថ្នល់០៤នាក់ កង់3 ០១នាក់)

14)ខណ្ឌឫស្សីកែវ ១៧នាក់

+ផ្សារដើមគរ ០១នាក់

+ផ្សារចាស់ ០១នាក់

+ពេទ្យកុសមៈ ០១នាក់

+រោងចក្រផ្សេង ០៤នាក់(slpender)

+មិនដឹងប្រភព ១០នាក់(ឆ្លងគ្នា០៦នាក់)

15)​ កណ្តាល ០៧នាក់ (តាខ្មៅ​ ០៣នាក់) (មុខកំពូល០១នាក់កុសមៈ)(កៀនស្វាយ)(ស្អាង២នាក់) សំរោងទងកំពង់ស្ពឺ០១នាក់

****សរុប -អូរឫស្សី ០៩នាក់

-ផ្សារឌុយមិច ០១នាក់

-ផ្សារដើមគរ ១២នាក់

-ផ្សារបឹងត្របែក ០១នាក់

-ផ្សារអូឡាំពិក ០២នាក់

-ផ្សារជម្ពូវ័ន ០១នាក់

-ផ្សារសុីលិប ០១នាក់

-ផ្សារសិនជូរី ០១នាក់

-ផ្សារកណ្តាល ០១នាក់

-ផ្សារចាស់ ០១នាក់

-ពេទ្យកុសមៈ ២២នាក់

-រោងចក្រឌិនហាន ០៤នាក់

-មិនដឹងប្រភព ១១១នាក់[តំបន់ផ្ទុះ​៤០នាក់(១៤នាក់ឆ្លងគ្នា) ក្រៅតំបន់ផ្ទុះ៧១នាក់(៣២នាក់ឆ្លងគ្នា)]

-រោងចក្រផ្សេង ៥១នាក់

-ខេត្តកណ្តាល ០៧នាក់

-កពង់ស្ពឺ ០១នាក់

វាយតម្លៃ

*តំបន់ផ្ទុះ តំបន់រោងចក្រឌិនហាន កន្លែងស្នាក់នៅក្នុងខណ្ឌមានជ័យ ពោធ៍សែនជ័យ​ និងសែនសុខ កម្មករឌិនហាន​០៤នាក់ រោងចក្រផ្សេងៗ ៤៣នាក់ និងអ្នកផ្ទុកជំងឺ៤០នាក់នៅតែជាតំបន់ក្រហមដែលការឆ្លងមិនថមថយលើកលែងកម្មករឌិនហាន ។

*ក្រៅតំបន់ផ្ទុះជាតំបន់ប្រឈមខណ្ឌ០៧មករា ទួលគោក បឹងកេងកង ច្បារអំពៅ ដូនពេញ ដង្កោ និងឫស្សីកែវ ឃើញថាមានតួលេខមិនដឹងប្រភពឆ្លងដល់ទៅ

-៣៩នាក់ គួរត្រូវបានប្រុងប្រយ័ត្នខ្ពស់បំផុត

-អ្នកលក់ដូរចល័តឃើញឆ្លងជាបន្តបន្ទាប់ច្រើនករណីជាក់ស្តែងរកឃើញ០៤ករណីក្នុងខណ្ឌទួលគោក

-អ្នករត់ម៉ូតូឌុបកង់៣​ ចំនួន០៤ករណី

*ករណីផ្ទុះជំងឺនៅមន្ទីរពេទ្យកុសមៈ ២២នាក់

*ផ្សារជាច្រើនដូចជា

-ផ្សារបឹងត្របែក

-ផ្សារបន្លែដើមគរ កើនឡើងគំហុក

-ផ្សារអូឡាំពិក

-ផ្សារសុីលិប

-ផ្សារជំម្ពូវ័ន

-ផ្សារឌុយមិច

-ផ្សារចាស់​

-ផ្សារកណ្តាល​

-ផ្សារសិនជូរី ត្រូវបានរកឃើញថាពាក់ព័ន្ធដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតពេលទៅផ្សារទាំងនោះ ពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ ៕

អត្ថបទ៖ MC Chandarareth