ឡានពេទ្យចុះដឹកតាមភូមិ ​ក្នុងនោះ​​ក៏​មាន​កីឡាករ​ប្រដាល់​ម្នាក់ ឆ្លង​កូវីដ​១៩ដែរ

  • 2021-04-18 03:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​នេះ​ដែរ ​ម៉ន សាម៉េត ​បាន​បង្ហោះ​ថា​ប្អូន​ប្រុស​របស់​គេ ម៉ន វីរៈ ​បាន​ឆ្លង​មេរោគ​កូវីដ​១៩​ហើយ ​និង​កំពុង​សម្រាក​ព្យាបាល។

​ដំណឹង​នេះ​ពិត​ជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ត្បិត​អី​នេះ​ជា​កីឡាករ​ប្រដាល់​កម្ពុជា​ដំបូង​ហើយ ដែល​រក​ឃើញ​ថា​មាន​ឆ្លង​កូវីដ​១៩។ ​ស្រប​ពេល​បច្ចុប្បន្ន​នេះ​នៅ​រាជ​ធានី​ភ្នំពេញ ​ក៏​ដូចជា​តំបន់​ប្រឈម​មួយ​ចំនួន​បាន​បិទ​ខ្ទប់​លែង​ឱ្យ​មាន​ការ​ចរាចរណ៍​ទៅ​ណា​មក​ណា​ទៀត​ហើយ។ ​

​នៅ​យប់មិញ​នេះ ​ផ្សារ​ដើម​គរ ​និង​ផ្សារ​បោះ​ដុំ​បន្លែ​នានា​បាន​ប្រកាស​បិទ​រយៈ​ពេល​១៤​ថ្ងៃ​ផង​ដែរ ​ក្រោយ​ពី​រក​ឃើញ​ថា​មាន​អ្នក​ឆ្លង​មេរោគ​ក្នុង​ផ្សារ​នេះ​ប្រមាណ​ជា​១០០​នាក់​ទៅ​ហើយ។

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម