ទើស​ភ្នែក​ពេក! ម៉េង កែវ​ពេជ្ជតា បោះសម្ដី​ដ៏​ចាក់​ដោត​មួយ​ទៅ​កាន់​តារា​ៗ​ដែល​ចូលចិត្ត​សម្ញែង​គេ

  • 2021-04-20 01:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោក​ពី​ដំណេក​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មេសា នេះ តារា​ចម្រៀង​ជើងចាស់ ម៉េង កែវ​ពេជ្ជតា បញ្ចេញ​សារ​ចាក់​ដោត​មួយ​ទៅ​កាន់​តារា​មួយ​ចំនួន​ដែល​នាង​យល់​ថា​ចូលចិត្ត​អួត ឬ​សម្ញែង​ម្ហូបអាហារ​ឆ្ងាញ់​ៗ និង​ភាព​មាន​បាន​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម ខណៈ​ដែល​ពលរដ្ឋ​ខ្លះ​កំពុង​ជួប​គ្រោះ​អត់​ឃ្លាន។

អ្នក​នាង ម៉េង កែវ​ពេជ្ជតា៖"សូម​តារា តារា ហាយ​សូ​ទាំង​ឡាយ ល្មម​បញ្ឈប់​បង្ហោះ​រូប​ភាព និង​សម្ដី​បង្ហាញ​ពី​ម្ហូប​អាហារBrand សម្បូរ​ហូរហៀរ​ទៀត​ទៅ អាណិត​គ្នា​អ្នក​អត់​អី​ហូប​ផង កុំ​ខ្លាច​គេ​មិន​ដឹង​ថា​ខ្លួន​អ្នក​មាន​នោះ"។

បន្ទាប់​ពី​បង្ហោះ​សារ​បែប​នេះ មាន​អ្នក​ចូល​Comment ជាង​៣០០​នាក់ ដែល​ភាគ​ច្រើន​គាំទ្រ​ការ​លើក​ឡើង​របស់​តារា​ចម្រៀង​រូប​នេះ។ អ្នក​ខ្លះ​បន្ទរ​ថា៖"មិនមែន​តែ​តារា​និយម​អួត​មួយ​ចំនួន​តូច​ទេ តែ​ក៏​មាន​អ្នក​លេង​Facebookច្រើន​ណាស់​ដែរ​ចូល​ចិត្ត​Live បណ្ដើរ​ហូប​បណ្ដើរ ហើយ​សើច​ក្អាកក្អាយ"។

ការ​លើក​ឡើង​របស់​តារា​ចម្រៀង​វ័យ​ចំណាស់​រូប​នេះ គឺ​បន្ទាប់​ពី​គេ​សង្កេត​ឃើញ​ថា មាន​តារា​ៗ​មួយ​ចំនួន​នៅ​តែ​បន្ដ​បង្ហោះ ឬ​សម្ញែង​ភាព​មាន​បាន និង​ការ​ហូបចុក​របស់​ថ្លៃ​ៗ​ទៅ​កាន់​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ