ចិន បង្ហោះឌ្រូន ១៥០០ គ្រឿងតម្រៀបលើមេឃធ្វើជា QR ស្កេនដោនឡូតហ្គេម
- 2021-04-20 03:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បង្ហោះឌ្រូន ១៥០០ គ្រឿងតម្រៀបលើមេឃធ្វើជា QR ស្កេនដោនឡូតហ្គេម
ចន្លោះមិនឃើញ
ក្រុមហ៊ុនល្បីឈ្មោះមួយនៅក្នុងស្រុកចិនគឺ Bili Bili and Cygames ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ហ្គេមកំសាន្តផ្តោតលើយុវវ័យបានរៀបចំពិធីបង្ហោះ Drone បំពាក់ដោយភ្លើង LED ចំនួន ១៥០០ គ្រឿងជារូប QR code នៅលើមេឃដើម្បីឲ្យអតិថិជនខ្លួន ដោនឡូតហ្គេមថ្មីគ្រាន់តែលើកទូរសព្ទថតរូបស្កេននោះវានឹងលោតចូលកន្លែងដោនឡូត។
ពិធីដ៏អធិកអធមផ្អើលយុវវ័យចិនពេញទីក្រុងសៀងហៃ កាលពីរាត្រីថ្ងៃទី ១៩ មេសាកន្លងទៅនេះគឺ ជាកម្មវិធីដែលក្រុមហ៊ុនប្រារព្ធឡើងដើម្បីអបអរសាទរខួបគម្រប់១ឆ្នាំការបង្កើតក្រុមហ៊ុន។
ត្បិតថាវាជាការសាកល្បងបទពិសោធន៍ថ្មីប្លែកប៉ុន្តែមិនមែនជាលើកទីមួយឡើយ។ កាលពីខែមីនាឆ្នាំ ២០២១៩ ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundia ធ្លាប់បានបង្កើតវាឡើងបែបនេះ ដំបូងនៅក្នុងទីក្រុងដដែលដើម្បីរំលេចចេញជានិមិត្តសញ្ញាថ្មីមួយរបស់ពួកគេគឺ Genesis ដោយប្រើប្រាស់ Drone សរុបចំនួន ៣២៨១ គ្រឿងឯណោះ។
រំឮកផងដែរ គំនិតបង្ហោះ Drone show រាប់ពាន់គ្រឿងតម្រៀបជារូបរាងលើមេឃក្នុងក្រុងដ៏ទំនើបរបស់ចិនខាងលើ ធ្លាប់ជាប់កំណត់ត្រាពិភពលោកចារទុកក្នុងសៀវភៅ Guinness world record កំពុងកាន់កាប់ដោយក្រុមហ៊ុន Hyundia ខាងលើ៕ ប្រភព៖ qrcode-tiger
ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖