IP rating ស្តង់ដារការពារទឹកជ្រាប​ចូល​នឹងចាប់កំណើតលើស្មាតហ្វូនបត់ទាំងពីររបស់ Samsung

  • 2021-04-20 06:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

មានរបាយការណ៍ថ្មីមួយបានអះអាងថា ស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Z Fold 3 និង Galaxy Z Flip 2 មួយក្នុងចំណោមពីរនេះ នឹងមានបំពាក់ IP rating កម្រិតស្ដង់ដារការពារទឹកនិងធូលីជាផ្លូវការ។

បច្ចេកវិទ្យា​ឬ​កម្រិតស្ដង់ដាការពារទឹកនិងធូលីនៅលើស្មាតហ្វូនជំនាន់ថ្មីមិនមែនជារឿងថ្មីនោះទេ ប៉ុន្ដែជារឿងមិនធម្មតាទៅ​វិញចំពោះស្មាតហ្វូនអេក្រង់បត់ ត្បិតអីតួខ្លួនរបស់ពួកវាមានចន្លោះប្រហោង ព្រោះតែភាពបត់បែនរបស់វានេះឯង។ បើក្រុមហ៊ុន​ផលិតទូរស្ទ ធ្វើបាន​ពិត​ជា​គួរ​ឲ្យ​ស្ងើច​សរសើរ។​

ស្មាតហ្វូនបត់ទាំងពីរម៉ូឌែលរបស់ Samsung អាចនឹងប្រកាសចេញផ្លូវការនៅ ខែកក្កដា ឆ្នាំ២០២១។ ចំពោះម៉ូឌែល Galaxy Z Fold 3 ត្រូវបានលេចធ្លាយមកថា នឹងអាចទ្រទ្រង់មុខងារ ប៊ិច S Pen ប៉ុន្ដែវានឹងមិនមានរន្ធដាក់ប៊ិចនោះទេ គឺដូចទៅនឹង Galaxy S21 Ultra ដែលដាក់ប៊ិចពីក្រៅ នេះបើតាមការរំពឹងទុកជាច្រើនបានលើកឡើង៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល