តួលេខនៅតែខ្លាំង ថ្ងៃនេះកម្ពុជាបន្តរកឃើញមនុស្ស ៤៣១នាក់ទៀតហើយ ឆ្លងកូវីដ

  • 2021-04-20 05:36:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យថ្មី ចេញដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា ស្ដីពីចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ បានឱ្យដឹងនៅថ្ងៃទី២០ មេសា ឆ្នាំ ២០២១ នេះថា ប្រទេសកម្ពុជា បានបន្តរកឃើញអត្រាអ្នកឆ្លងថ្មី រហូតដល់ចំនួន ៤៣១ នាក់ត្រឹមរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ទន្ទឹមនឹងនោះ មានចំនួនអ្នកជាសះស្បើយបន្ថែមចំនួន ៣១ នាក់ផងដែរ ។

ចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាហាក់មានសន្ទុះឡើងខ្លាំងក្នុងរយៈប៉ុន្មានថ្ងៃនេះ គឺខ្ទង់រយៗតែម្តង។ យ៉ាងណា ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាក្រសួងពាក់ព័ន្ធនានា បានកំពុងបង្កើនការពារ សម្រាប់សុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ដើម្បីចៀសវាងការឆ្លងមានការរីករាលដាលកាន់តែមានទំហំធំ ៕

អត្ថបទ ៖ មេខាឡា