BTS, TWICE និងក្រុម K-Pop ល្បី៣ក្រុមទៀតនឹងបង្ហាញមុខរួមគ្នាក្នុងកម្មវិធី Lotte Duty Free Family

  • 2021-04-20 05:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ កម្មវិធីស្ទើរតែទាំងអស់​ត្រូវ​បាន​រៀបចំឡើងតាម​បែប​អនឡាញ ផ្សាយ​តាម​រយៈបណ្ដាញ​សង្គមមួយចំនួន​ដូចជា Facebook, YouTube ឬ TikTok ជា​ដើម។ ចំណែក​ការ​សម្ដែង​ទៀតសោត ភាគ​ច្រើន​ត្រូវ​បាន​ថត​ទុកខ្លះ ផ្សាយផ្ទាល់​ខ្លះ ផ្សំ​ជាមួយ​នឹងបច្ចេកវិទ្យា AR&XR ជា​ហេតុ​កាន់តែ​បង្កភាព​ងាយ​ស្រួល​ ប្លែក​ភ្នែក ហើយអ្នក​គាំទ្រ​កាន់តែ​មាន​អារម្មណ៍ថា​ដូចនៅជិតផ្ទាល់ Idol របស់ខ្លួន។

ដោយឡែក​សម្រាប់ការប្រគំតន្ត្រី "Lotte Duty Free Family” ឆ្នាំ​នេះ​ក៏នឹង​ធ្វើ​ឡើង​ដូច​សព្វដង ប៉ុន្តែ​តាម​ប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដោយមាន​ការ​ចូលរួម​ពី BTS, Super Junior D&E, TWICE, ITZY និង TXT និង​មាន​ Shindong (Super Junior) ជា​ពិធីករពិសេស៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម