Jose អាច​រស់​យ៉ាង​ស្រួល​មិន​បាច់​ធ្វើ​ការ គ្រាន់​តែ​សំណង​ពី​ក្លឹប​លោកធ្លាប់​កាន់បាន​​ជាង​១០០​លាន​ដុល្លារ

  • 2021-04-20 07:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

លោក Jose Mourinho ទទួល​បាន​បាន​ប្រាក់​សំណង​១៥​លាន​ផោន​ពី Spurs បន្ទាប់​ពី​ក្លឹប​បាន​បណ្ដេញ​លោក​ចេញ​មុន​កុងត្រា​កាល​ពី​ម្សិលមិញ។

ការ​បណ្ដេញ​ចេញ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ហាក់​មាន​ភាព​​ចម្លែក ពោល​គឺ​បន្ទាប់​ពី​ប៉ុន្មាន​ម៉ោង​នៃ​ការ​ប្រកាស​របស់ Spurs ចូលរួម​ជាមួយ European Super League។ ហើយ​មិន​ដល់​មួយ​សប្ដាហ៍ មុន​ពេល Spurs ត្រៀម​ជួប Manchester City នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup។

ពី​ក្រោយ​នៃ​ការ​បញ្ចប់​ការងារ​នេះ Spurs ក៏​ត្រៀម​បង់សំណង​១៥​លាន​ផោន​ទៅ​ឲ្យ​អតីត​អ្នក​ចាត់​ការ​របស់ Chelsea រូប​នេះ។ នេះ​មាន​ន័យ​ថា អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល​​ពេល​នេះ​ទទួល​បាន​សំណង​ពី​ក្លឹប​​ដែល​ធ្លាប់បណ្ដេញ​លោក​ចេញ​សរុប​បាន​៧៧,៥​លាន​ផោន (១០៨​លាន​ដុល្លារ) ហើយ​ក្នុង​អាជីព។

ខាង​ក្រោម​ជា​ក្លឹប​ធ្លាប់​បណ្ដេញ Mourinho និង​ចំនួន​សំណង

  • Chelsea នៅ​ឆ្នាំ​២០០៧ បង់​១៨​លាន​ផោន
  • Real Madrid នៅ​ឆ្នាំ​២០១៣ បង់​១៧​លាន​ផោន
  • Chelsea នៅ​ឆ្នាំ​២០១៥​ បង់​១២,៥​លាន​ផោន
  • Man Utd នៅ​ឆ្នាំ​២០១៨ បង់​១៥​លាន​ផោន
  • Spurs នៅ​ឆ្នាំ​២០២១ បង់​១៥​លាន​ផោន​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ