៨ ចំណុច ម្ចាស់រថយន្តត្រូវធ្វើ អំឡុងពេលបិទខ្ទប់ មិនបានចេញទៅណា

  • 2021-04-21 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមក្រុមអ្នកជំនាញពីក្រុមហ៊ុន Wuerth Cambodia បានបង្ហាញឲ្យដឹងពីគន្លឹះមួយចំនួន ដើម្បីរក្សារថយន្តរបស់អ្នកអំឡុងពេលបិទខ្ទប់មិនបានចេញទៅណា ហើយអាចឲ្យវាដំណើការដោយរលូន ក្រោយពេលចប់ការបិទខ្ទប់។

ទី១៖ គួរតែចតរថយន្តក្នុងផ្ទះ ឬ គ្របរថយន្ត ជៀសពីកម្ដៅថ្ងៃ ធ្វើដូច្នេះដើម្បីរក្សាផ្ទៃរថយន្តខាងក្នុងឲ្យមានគុណភាពល្អ ។

ទី២៖ សម្អាតផ្ទៃខាងក្នុងឲ្យបានស្អាតល្អ ដូចជាយកកាកសំណល់អាហារ ឬ ចំណីអាហារចេញពីក្នុងរថយន្ត ជៀសវាងកណ្ដុរ ឬ សត្វចង្រៃផ្សេងៗ ចូលក្នុងរថយន្ត។

ទី៣៖ កុំដាក់ហ្វ្រាំងដៃ ព្រោះការដាក់ហ្វ្រាំងដៃរយៈពេលយូរអាចបណ្ដាលឲ្យគាំង សូមប្រើប្រាស់កំណល់ បើចាំបាច់។

ទី៤៖ សម្អាតក្បាលប៊ូហ្ស៊ី ឬ បាញ់ថ្នាំជំនួយដើម្បីធានាថា ក្បាលប៊ូហ្ស៊ី មិនឡើងច្រេស និងប្រេង។

ទី៥៖ ត្រូវធានាថាក្នុងធុងសាំង ឬ ម៉ាស៊ូត មានចំណុះគ្រប់គ្រង ជៀសវាងអស់ខ្លាំងពេក ព្រោះធុងសាំងអាចទាញសំណើមចូលទៅក្នុងធុងសាំង។

ទី៦៖ សប់ខ្យល់កង់រថយន្តឲ្យតឹងល្អ បើអាចក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃម្ដង បើកបរឲ្យបាន ១០នាទី ចាំយកទុកវិញ។

ទី៧៖ បញ្ឆេះឲ្យបានរយៈ ១៥នាទី រៀងរាល់ ៤ ទៅ ៥ ថ្ងៃម្ដង ដើម្បីសាកភ្លើងចូលក្នុងអាគុយ។

ទី៨៖ ជាគំនិតល្អ ក្នុងការបញ្ចេះរថយន្ត គួរបើកម៉ាស៊ីនត្រជាក់ ដើម្បីឲ្យវាដំណើរការបានល្អ។

ប្រភព ៖ Wuerth Cambodia

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី