តាំង សៀសុង ហាត់នៅផ្ទះប៉ះពាល់អារម្មណ៍បន្តិច ប៉ុន្តែចូលរួមទប់ស្កាត់កូវីដទាំងអស់គ្នា
- 2021-04-21 03:05:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំង សៀសុង ហាត់នៅផ្ទះប៉ះពាល់អារម្មណ៍បន្តិច ប៉ុន្តែចូលរួមទប់ស្កាត់កូវីដទាំងអស់គ្នា
ចន្លោះមិនឃើញ
ម្ចាស់មេដាយពិភពលោក តេក្វាន់ដូ ITF តាំង សៀសុង អំឡុងពេលនេះហ្វឹកហាត់នៅផ្ទះមានអារម្មណ៍ Stress ប៉ះពាល់អារម្មណ៍ខ្លះដែរ វាខុសពីការដែលបានហាត់ជុំគ្នានាពេលកន្លងទៅ។
កីឡាករ តាំង សៀសុង បានឲ្យដឹងថា បើនិយាយពីការហ្វឹកហាត់តាមផ្ទះវិញគឺមិនសូវបានល្អដូចហាត់ជុំគ្នានោះទេ ពោលបច្ចេកទេស និងកម្លាំងហាក់ធ្លាក់ចុះបន្តិចហើយ។ បើបានហាត់ជុំជាក្រុម ឬជុំគ្នានោះទាំងកម្លាំង បច្ចេកទេសគឺឡើងលឿនល្អ និងមិនមាន Stress នោះទេ។
យ៉ាងណាម្ចាស់មេដាយពិភពលោកខាងលើនេះបន្ថែមទៀតថា ការហាត់នៅផ្ទះគឺនៅតែធ្វើជាបន្តបន្ទាប់រហូត ហើយក៏រីករាយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះផងដែរ។
រំលឹកដែរថា តាំង សៀសុង ជាកីឡាករជម្រើសជាតិតេក្វាន់ដូ ITF កម្ពុជានាពេលបច្ចុប្បន្ន។ អំឡុងប៉ុន្មានសប្ដាហ៍នេះកម្ពុជាកំពុងផ្ទុះខ្លាំងនូវជំងឺកូវីដ ១៩ ដូច្នេះតម្រូវឲ្យផ្អាកសកម្មភាពកីឡា និងប្រជាជនត្រូវស្នាក់នៅតែក្នុងផ្ទះប៉ុណ្ណោះ៕