Bayern ហ៊ាន​ឲ្យ​មួយ​ឆ្នាំ​​១៣​លាន​ផោន​ តែ Alaba សម្រេច​ទៅ​ចូលរួម​ជាមួយ Real

  • 2021-04-22 02:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Bayern Munich កីឡាករ David Alaba បាន​​យល់​ព្រម​ទៅ​ចូលរួម​ជាមួយ Real Madrid ហើយ​​ក្នុង​រដូវ​ក្ដៅ​នេះ ដោយ​ទទួល​យក​កុងត្រា​រយៈពេល​៥​ឆ្នាំ។

កីឡាករ​សញ្ជាតិ​អូទ្រីស​មិន​​ទាន់​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​​ផ្លាស់​នេះ​ត្រូវ​គេ​រំពឹង​ថា​ ក្លឹប​ទាំង​ពីរ​នឹង​ប្រកាស​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ Alaba វ័យ​២៨​ឆ្នាំ​​បាន​និយាយ​ក្នុង​សន្និសីទកាសែត គេ​នឹង​បញ្ចប់​ការ​រស់​នៅ​រយៈពេល​១៣​ឆ្នាំ​នៅ Munich ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន។

កុងត្រា​របស់​គេ​ជាមួយ Bayern នឹង​អស់​ពេល​បញ្ចប់​រដូវ​កាល​នេះ ខណៈ​ក្លឹប​​ក៏​ធ្លាប់​ស្នើ​ពង្រីក​​កិច្ចសន្យា​ថ្មី​ហ៊ាន​ឲ្យ​ថ្លៃ​នឿយ​ហត់​១៣​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។ ១៣​ឆ្នាំ​នៅ Bayern កីឡាករ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ​ជួយ​ក្រុម​ឈ្នះ Bundesliga ៩​សម័យ, Champions League, Club World Cup, Super Cup ២ស​ម័យ​ដូច​ៗ​គ្នា។

ក្នុង​នោះ​គេ​ក៏​បាន​ជួយ​ក្រុម​លើក​ពាន​ក្នុង​ស្រុក​ជា​ច្រើន​ទៀត​​ដូច​ជា DFB-Pokal និង DFL-Supercup ជា​ដើម។ ខ្សែ​ការពារ Jerome Boateng ក៏​នឹង​ត្រូវ​ចាកចេញ​ពី​កីឡដ្ឋាន Allianz Arena ដែរ ដោយ​សារ​អស់​កុងត្រា៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ