​ប័ណ្ណ​ធ្វើដំណើរទៅផ្សារ​ទិញ​ម្ហូប​ ថ្ងៃ​សេស​ថ្ងៃ​គូ​ នឹង​ត្រូវ​ចែក​ជូន​ប្រជាជន​នៅ​ភ្នំពេញ​ ក្រៅ​តំបន់​ក្រហម​

  • 2021-04-22 03:40:49
  • ចំនួនមតិ 611 | ចំនួនចែករំលែក 6529

ចន្លោះមិនឃើញ

អាជ្ញាធរ​​​នឹង​ចែក​កាត​សម្រាប់​​ធ្វើ​ដំណើរ​ទៅ​ផ្សារ​នៅ​តាម​ផ្ទះ សម្រាប់​អ្នក​នៅ​ក្រៅ​តំបន់​ក្រហម​ក្នុង​ភូមិសាស្ត្រ​​រាជធានី​ភ្នំពេញ​ ដោយ​កាត​នេះ​ បែងចែក​ជា​២​គឺ​មាន​កាត​ថ្ងៃ​សេស​ និង​កាត​ថ្ងៃ​គូ​។

កាត​នេះ​នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ទិញ​ម្ហូប​ ដោយ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ជាន់​ថ្ងៃ​គ្នា​ នាំ​ឲ្យ​មាន​មនុស្ស​កកកុញ​​ ងាយ​ចម្លង​មេរោគ​។ ​​​យ៉ាងណា​ផ្សារ​ជា​ច្រើន​កន្លែង​ ក៏​ដូចជា​កន្លែង​​ ​លក់​ម្ហូប​ភាគ​ច្រើន​ត្រូវ​បិទ​​បណ្តោះអាសន្ន​ ជា​បន្តបន្ទាប់​ ដោយសារ​ការ​រាលដាល។

កាត​នេះ​គ្មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​នៅ​​តំបន់ក្រហមក្នុងរាជធានីភ្នំពេញ​នោះ​ទេ មាន​ដូចជា៖

១.ខណ្ឌមានជ័យមាន៖ សង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ២.ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១ ៣.ខណ្ឌទួលគោក៖ ភូមិ១៤ ១៦ និង១៧ នៃសង្កាត់បឹងសាឡាង

អាជ្ញាធរបានបញ្ជាក់ថា ក្នុងតំបន់ក្រហម អ្នកមិនអាចចេញក្រៅផ្ទះជាដាច់ខាត លើកលែងតែ ៣ករណីប៉ុណ្ណោះរួមមាន៖

១.មានបញ្ហាសុខភាពជាបន្ទាន់ ២.ទៅយកសំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត ៣.ទៅចាក់វ៉ាក់សាំងដូងទី២ នៅក្នុង តំបន់ក្រហមជិតបំផុត ៕​​​

អត្ថបទ៖ សៀនហួរ