AT Madrid ​ហក់​ឡើង​កំពូល​តារាង​វិញ ​ក្រោយ​ឈ្នះ ​Huesca ​២-០

  • 2021-04-23 02:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Huesca ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ ដែល​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ហើយ។

​លេង​នៅ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ក្រុម AT Madrid ​ធ្វើ​បាន​ល្អ ដោយ​រក​បាន​២​គ្រាប់ ​ពី​សំណាក់​កីឡាករ Correa ​នៅ​នាទី​៣៩ និង Carrasco ​នៅ​នាទី​៨០។ ​ជ័យជម្នះ​នេះ ​ក៏​បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក Simeone ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​វិញ​ផង​ដែរ។ ​ដោយ​បន្ដ​លើស​ក្រុមBarcelona ​២​ពិន្ទុ ​និង​ក្រុម​ Real Madrid ​៣​ពិន្ទុ។

​ក្រុម Atletico Madrid ​នៅ​សល់​តែ​ពាន​រង្វាន់​នេះ​១​ទៀត​ប៉ុណ្ណោះ។ ដោយ​ពួកគេ​ជា​ក្រុម​ឈរ​នៅ​កំពូល​តារាង​ជា​ច្រើន​ខែ​មក​ហើយ។ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ​ក្រុម​នេះ​ដាច់​ពិន្ទុ​គេ​ជាង​១០​ពិន្ទុ​ឯ​ណោះ ប៉ុន្តែ​ដោយសារ​ភ្លាត់​ចាញ់​និង​ស្មើ​ច្រើន ទើប​ពេល​នេះ​គម្លាត​ពិន្ទុ​នៅ​កៀក​គ្នា​វិញ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម