ពិត​ជា​ទំពាំង​ល្អមែន! សាន្ដ កុសុមៈ វ័យ​ក្មេង ស្អាត សំខាន់​និយាយ​បាន​៤​ភាសា​យ៉ាង​ស្ទាត់​​ទៀត!

  • 2021-04-23 07:19:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះស្រីស្អាត សាន្ដ កុសុមៈ មានសន្ទុះគាំទ្រមិនធម្មតាក្រោយលេចមុខជាប់ជាជយលាភីធីតាឯកសង្រ្គាន្ដរដូវកាលទី២។ កុសុមៈ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែម ទាំងមានចំណេះដឹងខ្ពង់ខ្ពស់គួរឱ្យសរសើទៀតផង។

កុសុមៈ ទើបតែទទួលបានភាពជោគជ័យខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០២១ ជាប់ជ័យលាភីធីតាឯក សង្រ្គាន្ដក្លាយជាតួអង្គតំណាងឱ្យទេវតាឆ្នាំថ្មី មិនត្រឹមតែប៉ុណ្ណោះនាងទើបក្ដោមក្ដាប់តួឯកស្រីក្នុងរឿង ភាគបុរាណថែមទៀតផង។ ក្រៅពីមានរូបសម្រស់ស្រស់ផូរផង់ទេពកោសល្យពេញខ្លួន ស្រីស្អាតរូប នេះថែមទាំងមានចំណេះដឹងខ្លាំងក្លាអាចនិយាយបាន ៤ភាសាទៀតផង។

តាមរយៈចូលរួមកម្មវីធី 3Fun កុសុមៈ បានបង្ហើបប្រាប់ថា នាងអាចនិយាយរហូតទៅដល់ ៤ភាសា ផ្សេងគ្នាពោលគឺភាសា ចិន អង់គ្លេង កូរ៉េ និងភាសាថៃ នាងអាចនិយាយបានយ៉ាងស្ទាត់ជំនាញ។ សមត្ថភាពនិយាយបានច្រើនភាសានេះធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងជាមួយសមត្ថភាពដ៏ពូកែ របស់នាង។

យ៉ាងណាមិញបច្ចុប្បន្ន កុសុមៈ គឺជានិស្សិតនៃសកលវិទ្យាមួយក្នុងរាជធានីភ្នំពេញ ក្រៅពីសិក្សានាង ក៏ជាតារាសម្ដែងមួយរូបផងដែរ។ ហើយកន្លងមកលេខមុខ កុសុមៈ ក្នុងស្ពតពាណិជ្ជកម្មធំៗជាហូរហែ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ នាងមានសមត្ថភាពក្ដោបក្ដាប់តួឯកស្រីក្នុងខ្សែភាពយន្ដ បុរាណ”នគរមាស”ជាលើកដំបូងថែម​ទៀតផង៕

អត្ថបទ៖ Pav SreyPich