Facebook ​ធ្លាប់​ចោទ​ Apple ​ច្រណែន​ការ​រក​សុី​ ​ពេល​ដឹង​ហ្វេសប៊ុក​រក​បានរាប់​លាន​ដុល្លារ​

  • 2021-04-28 02:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Mark Zuckerberg ​បាន​ចោទ Apple ​ពីការ​ផ្លាស់​ប្ដូរ ​access a device ID ឬ​ពាក្យ​ពេញ​ Identifier for Advertisers-IDFA គឺ​ជាការ​វាយប្រហារ​មក​លើអាជីវកម្មរបស់ខ្លួន​ច្បាស់​ណាស់​។ ​ប្រការ​នេះ​ ក៏​ជា​ច្រណែន​ដែល​ហ្វេសប៊ុក​រក​បាន​រាប់​លាន​ដុល្លារ​។

​Mark Zuckerberg ​បាន​បន្ថែម​ទៀត​ថា ការដែល Apple ព្យាយាមតឹងតែងចំពោះការតាមដានទិន្នន័យរបស់ខ្លួនលើ iPhone ព្រោះតែ Apple មានបំណងជ្រៀតជ្រែកនិងលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យងាកទៅប្រើកម្មវិធីផ្ញើសារ iMessage និងកម្មវិធីខលវីដេអូ FaceTime របស់ពួកគេវិញម្ដង។ និយាយឲ្យងាយយល់ ពួកគេ​[Apple] ក៏​កំពុង​រកស៊ី​លើ​វិស័យ​នេះ​ដូច​គ្នា​ គ្រាន់​តែ​មិន​ចំហរ​​។

​Identifier for Advertisers-IDFA គឺជាមុខងារនេះប្រើដើម្បីតាមដានទិន្នន័យអ្នកប្រើប្រាស់ក្នុងការផ្សាយពាណិជ្ជកម្ម​ឲ្យ​ចំ​គោលដៅ ​កន្លង​មក​ហ្វេសប៊ុក​​ទាញ​យក​​មក​ប្រើ​​ជា​ច្រើន​ឆ្នាំ​។​

​​ថ្មីៗ​នេះ​ iOS14.5 ​បាន​ប្រកាស​ចេញ​ផ្លូវការ​ហើយ​។ ​នេះ​គឺ​ជា​ចំណុច​រសើប​មួយ​របស់​ ​Facebook ​ដោយ​សារ​តែ​ហ្វេសប៊ុក​ជា​ក្រុមហ៊ុន​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អនឡាញ​ដ៏​ធំ​ជាង​គេ។ ​ទិន្នន័យ​ដែល​ពួក​គេ​យក​ទៅ​ប្រើប្រាស់​ត្រូវ​បាន​ ​Apple ​បក​អាក្រាត​ថា​ បាន​មក​ពី​ការ​លួច​យក​ឬ​តាម​ដាន​ទម្លាប់​អ្នក​លេង​ហ្វេសប៊ុក។

​រំឮក​ផង​ដែរ​ថា ​ចំណូល​​ជា​ប្រចាំ​ឆ្នាំ​របស់​ហ្វេសប៊ុក ​ទទួល​បាន​រាប់​ពាន់​លាន​ដុល្លារ​តាម​រយៈ​ការ​ផ្សាយពាណិជ្ជកម្ម​នេះ​ឯង ចំណែក​ឯ​ Apple ​ដែល​មាន​ ecosystem ​លើ​ផលិតផល​រួច​ជា​ស្រេច​របស់​ពួក​គេ​ហើយ​នោះ ដូចនេះ​ការ​ឈាន​ជើង​ចូល​​របត់​ថ្មី​លើ​ iOS14.5 ​គេ​រំពឹង​ថា ចំ​ណូល​ប្រចាំ​ឆ្នាំ​របស់ Apple កាន់​តែ​កើន​ឡើង ផ្ទុយ​ទៅ​វិញ ​នឹង​ធ្វើ​ឲ្យហ្វេសប៊ុក​ជា​អ្នក​ខាតបង់​ធំ៕

អត្ថបទបន្ថែម៖ -​សង្គ្រាម​ចាប់​ផ្តើម​ ​«iOS 14.5» ​របស់​ ​Apple ​នឹង​ធ្វើ​ឲ្យ​ Facebook ​បាត់​បង់​ចំណូល​រាប់​លាន​ដុល្លារ​

-ដំណោះស្រាយ​បញ្ហាក្រុមហ៊ុនធំៗរំលោភបំពានទិន្នន័យរបស់អ្នកប្រើ លើមុខងារថ្មី iOS 14.5

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ រក្សា