សរសេរ​អក្សរ​ខុស​មួយ​ពាក្យ​សោះ​ Facebook ត្រូវ​គេ​ត្រូល​ទៀត​ហើយ!

  • 2021-04-29 02:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម Instagram ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពាក្យ​ពេចន៍​ខ្លី​មួយ​នៅ​ពេល​អ្នក​ Log-in ចូល​មិន​ត្រឹមត្រូវ​ បាន​ឃើញ​អក្សរ​ប្រាប់​អ្នក​​ថា "Forgot Password?”តើ​អ្នក​បាន​ភ្លេច​លេខ​សម្ងាត់​មែន​ឬ​ទេ? តែ​ពាក្យ​មួយ​ឃ្លា​ខ្លី​នេះបាន​​សរសេរ​ខុស​ទៅ​ជា "Forgot Passwqord" ។

ពាក្យ​ខាង​លើ​ត្រូវ​គេ​ចាប់​បាន​ ​និងយក​ទៅ​​លេងសើច​ថា អ្នក​សរសេរ​កម្មវិធី​ឲ្យ​ Facebook ក៏​ចេះ​ស៊ីអារម្មណ៍​ដែរ ហើយ​រូប​ភាព​នោះ​ត្រូវ​បាន​គេ​ស៊ែរ​តៗ​គ្នា​ពេញ​អ៊ិនធើណិត​មួយ​រំពេច តែ​ឥឡូវនេះបានអាប់ដែតមកជាពាក្យត្រឹមត្រូវវិញហើយ។

ពាក្យដែលសរសេរខុស

រំឮកដែរ​ថា ពាក្យនេះបាន​អាប់ដែតគ្រាដែល Facebook បង្ហាញឡូហ្គោថ្មី តំណាង​ឲ្យ​ក្រុមហ៊ុន​មេ​មួយដែល​គ្រប់គ្រង​លើ Instagram ឬ WhatsApp និង​ផ្សេងៗ​ទៀត។ ឡូហ្គោ​ថ្មី​នោះ​មាន​សរសេរ​ត្រឹម​តែ​ពាក្យ​ថា "Facebook” ដោយ​ប្រើ​ប្រាស់​នូវ​ Font សាមញ្ញ​មួយ​បែប ហើយ​បើ​តាម​រូបភាព GIF បាន​បង្ហាញ​ថា​ឡូហ្គោ​នេះ​បង្ហាញ​ចេញ​ពណ៌​ជា​ច្រើន​ដែល​តំណាង​ឲ្យ​ម៉ាក​ខុសៗ​គ្នា។ តួ​យ៉ាង​ពណ៌​ខៀវ​គឺ​សម្រាប់ Facebook ពណ៌​បៃតង​សម្រាប់​ WhatsApp និង​ពណ៌​ផ្កា​ឈូក​សម្រាប់ Instagram ជា​ដើម៕

Facebook បង្ហាញឡូហ្គោថ្មី

អត្ថបទទាក់ទង៖

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ រក្សា