Upamecano ប្រាប់​ពី​មូលហេតុ​ មិន​ព្រម​ទៅ​​​ PL នឹង​មក​លេង​ឲ្យ​ ​​ Bayern វិញ​ សម្រាប់​រដូវកាល​ខាង​មុខ​

  • 2021-05-03 11:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Leipzig កីឡាករ​ Dayot Upamecano បាន​បក​ស្រាយ​កាល​ពី​ពេល​ថ្មីៗ​ពី​មូលហេតុ​ ដែល​កីឡាករ​នេះ​មិន​ព្រម​ទៅ​លេង​ឲ្យ​ក្លឹប​ Manchester United និង​ Liverpool បែរ​ជា​ជ្រើស​រើស​មក​លេង​ឲ្យ​ Bayern Munich សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។

Upamecano បាន​និយាយ​ថា​៖" ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់​លាស់​ហើយ ខ្ញុំ​ចង់​នៅ​អាល្លឺម៉ង់​ ចង់​នៅ​លេង​ក្នុង​ Bundesliga បន្ត​ទៀត​។ ខ្ញុំ​ចូល​ចិត្ត​នៅ​ទី​នេះ​ជាង​ ទាំង​កម្រិត​នៃ​ការ​ប្រកួត​ អ្នក​គាំទ្រ​ និង​ទីលាន​ប្រកួត​ "។

កីឡាករ​នេះ​បន្ត​ថា​៖" នៅ​ពេល​ដែល​ដឹង​ថា​បាន​មក​លេង​ឲ្យ​ Bayern យើង​​ច្បាស់​ណាស់​ពិត​ជា​មាន​អារម្មណ៍​មោទនភាព​នឹង​ខ្លួន​ឯង​មែន​ទែន​។ តែ​ម៉េច​ក៏​ដោយ​វា​មិន​អស្ចារ្យ​ខ្លាំង​ណាស់​ទេ​ ព្រោះ​យើង​ធ្លាប់​លេង​ឲ្យ​ Leipzig ពី​មុន​ដែរ​ហ្នឹង​ "។

Upamecano នឹង​ចាក​ចេញ​ពី​ Leipzig ហើយ​​មក​លេង​ឲ្យ​ Bayern នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​ ឆ្នាំ២០២១​ខាង​មុខ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម