Son ខកចិត្តពេលបានឃើញ Mourinho ចេញពី Spurs ដោយគ្មានឈ្នះអ្វីសោះ
- 2021-05-04 12:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Son ខកចិត្តពេលបានឃើញ Mourinho ចេញពី Spurs ដោយគ្មានឈ្នះអ្វីសោះ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son Heung-Min បានលើកឡើងកាលពីពេលថ្មីៗនេះប្រាប់ទូរទស្សន៍ TV3 ថា ខ្លួនមានសេចក្ដីខកចិត្តយ៉ាងខ្លាំងនៅពេលបានដឹងថា លោក Jose Mourinho ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការនៅក្លឹប Tottenham Hotspur។
កីឡាកររូបនេះបានលើកឡើងថា៖ " មិនសូវសប្បាយចិត្តប៉ុន្មានទេ ពេលឃើញមានអ្នកបាត់ការងារអញ្ចឹងនោះ។ ខ្ញុំមិនចង់និយាយច្រើនអំពីរឿងនេះ ខ្ញុំធ្វើការជាមួយគាត់ ១៨ខែ។ វាមានឡើងមានចុះ ពេលខ្លះក៏ល្អ ពេលខ្លះយើងក៏មិនសូវល្អ " ។
Son បានបន្តថា៖ " សម្រាប់ខ្ញុំ និងអនុស្សាវរីយ៍របស់ខ្ញុំ គាត់ស្ថិតក្នុងចំណោមគ្រូដ៏ល្អបំផុតលើលោក។ ពិតជាខកចិត្តណាស់ ដែលគាត់ចេញទៅដោយមិនឈ្នះអ្វីសោះ។ នេះជាក្រុមតែមួយគត់ ដែលគាត់មិនមានភាពជោគជ័យ ពួកយើងពិតជាសោកស្ដាយ សោកស្ដាយខ្លាំងណាស់ " ។
Mourinho ត្រូវបាន Spurs ចែកផ្លូវគ្នាកាលពីខែមេសាកន្លងទៅ៕