Rio ​ថា Foden ​ជា​កីឡាករ​ក្មេង​ល្អ​បំផុត​លើ​លោក ល្អ​ជាង Haaland ​ទៀត​

  • 2021-05-05 02:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Rio Ferdinand ​បាន​អះអាង​ថា​ពេល​នេះ Phil Foden ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ​លើ​លោក​នេះ ​ល្អ​ជាង Erling Haaland ​ទៅ​ទៀត។

​Foden ​ជា​ចំណែក​មួយ​របស់ Man City ​ដែល​ជួយ​ក្រុម​នេះ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ត្រ​ក្លឹប​នេះ​។ ​ខណៈ​ដែល​លោក Pep ​បាន​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ទៅ​លើ Foden ​ដោយ​ឱ្យ​លេង​គ្រប់​ប្រកួត​ទាំង​អស់​តែ​ម្ដង ​បើ​ទោះ​ជា​រូបគេ​នៅ​ក្មេង​ក៏​ដោយ។

​Rio ​អតីត​កីឡាករ Manchester United ​ក៏​បាន​ឃើញ​ដែរ​ថា​៖ “ពេល​នេះ ​ខ្ញុំ​អាច​និយាយ​ថា Phil Foden ​ជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ Haaland ​មិន​ទាន់​ឈាន​ដល់​កម្រិត​របស់ Foden ​ឡើយ Foden ​កំពុង​ឈាន​ដល់​កម្រិត​កំពូល​របស់​គេ​ហើយ។ ខ្ញុំ​មិន​មែន​ហ្វេន City ​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​មើល​គេ​លេង”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម