មកមើលទិដ្ឋភាពសំខាន់ៗនៅភ្នំពេញថ្ងៃនេះ មុនពេលបើកក្រុងស្អែកនេះ

  • 2021-05-05 05:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ រាជរដ្ឋាភិបាលនឹងបើកដំណើរការចរាចរណ៍ក្នុងក្រុងភ្នំពេញឡើងវិញ ។ ខាងក្រោមនេះជាសកម្មភាពពលរដ្ឋ បាននឹងកំពុងធ្វើចរាចណ៍ចេញពីតំបន់មួយទៅតំបន់មួយ ដើម្បីបំពេញភារកិច្ចឬកិច្ចការផ្សេងៗរបស់ខ្លួន និងហាក់មានសភាពធម្មតានៅឡើយ។ យ៉ាងណាមិញយើងសង្កេតឃើញមានការត្រួតពិនិត្យពីកម្លាំងសម្ថតកិច្ចយ៉ាងតឹងរឹង មុនហ្នឹងមានការឆ្លងកាត់ទៅតំបន់ផ្សេង។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសយកវិធានការបន្ដបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយការកំណត់បិទខ្ទប់នេះ ត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ។ បើគិតដល់ថ្ងៃទី០៥ ខែឧសភា ការបិទខ្ទប់នេះមានរយៈពេល ៣សប្ដាហ៍។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ពុំមានហេតុផលបន្តបិទទេ ប៉ុន្តែនឹងមានការបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនទាំងមូល។ សម្ដេចសូមយោគយល់ដល់ការលំបាករួមរបស់ជាតិផង៕

អត្ថបទដោយ : Su In