មូលហេតុ​មួយ ដេក​មិន​លក់​រាល់​យប់ ដើម​ហេតុ​អាច​មកពី​ទូរសព្ទ​

  • 2021-05-05 10:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​ច្រើន​ ការ​គិត​ក៏​ច្រើន​ ជាពិសេស​អ្នក​មាន​គ្រួសារ​ បូក​ផ្សំ​នឹង​ភាព​រីកចម្រើន​បច្ចេកវិទ្យា​ជុំវិញ​ខ្លួន​ (ដូចជា​ស្មាតហ្វូន​ជាដើម​) អាច​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការ​គេង​ចុះ​ថយ​ មិន​ងាយ​ងងុយ​គេង​ ធ្វើ​ឲ្យ​ការ​គេង​មិន​គ្រប់គ្រាន់​ សុខភាព​ក៏​តាម​នោះ​ដែរ​។ ​

ដាក់ទូរសព្ទ​នៅជាប់ខ្លួន​ជា​និច្ច​ នៅពេល​គេង

ប្រហែល​​អ្នក​ទម្លាប់​ដាក់​ទូរសព្ទ​នៅ​ក្បាល​ដំណេក​​​ជា​ប្រចាំ​។ វានាំ​ឲ្យ​អ្នក​បើក​មើល​បណ្ដាញ​សង្គម​នានា​ ឬ​ដាស់​ភ្ញាក់​ពាក់កណ្ដាល​យប់​ត្រឹម​មើល​ Notification។

បន្ថយ​កម្រិត​ពន្លឺ​លើ​អេក្រង់​

ការ​មិន​ងាយ​ងងុយ​គេង​ អាច​បណ្ដាល​មក​ពី​ពន្លឺ​ពណ៌ខៀវ​បញ្ចេញ​ដោយ​អេក្រង់​ទូរសព្ទ​ កុំព្យូទ័រ​ ឬ​ទូរទស្សន៍​ បញ្ឆោត​ខួរក្បាល​គិត​​វិលវល់ច្រើន។

បន្ថយ​កម្រិត​ពន្លឺ​ឲ្យ​មាន​លក្ខណៈ​ស្រទំ​ដោយ​ប្រើ​មុខងារ​ Night Shift ឬ​បើ​បន្ទប់​អ្នក​ប្រើ​អំពូល​ឆ្លាតវៃ​ អាច​បន្ថយ​កម្រិត​ពន្លឺ​បាន​។

សំឡេង​រំខាន​បែប​ធម្មជាតិ​តិច​ៗ

ពេល​ត្រៀម​បិទ​ភ្នែក​គេង​ អាច​ចាក់​តន្ត្រី​មាន​សំឡេង​រំខាន​បែប​ធម្មជាតិ​តិច​ៗ ដូចជា​ទឹកហូរ​ សត្វ​ចាប​ច្រៀង​ ឬ​ខ្យល់​ ដោយ​កំណត់​រយៈពេល​លេង​ និង​បញ្ឈប់​តន្ត្រី​ អាច​ ៣០ ទៅ​ ៤៥ នាទី​។

ផ្លាស់ប្ដូរ​សីតុណ្ហភាព

សីតុណ្ហភាព​ត្រជាក់​ ឬ​ក្ដៅ​ពេក​ អាច​ពិបាក​ដល់​ការ​គេង​ អាច​បន្ថយ​ ឬ​បន្ថែម​សីតុណ្ហភាព​សម​ល្មម​ បូក​ផ្សំ​នឹង​ការ​បន្ថយ ឬ​បិទ​ពន្លឺ​ក្នុង​បន្ទប់​ អាច​ឲ្យ​អ្នក​គេង​បាន​ងាយស្រួល​៕

ប្រភព៖ Cnet   ប្រែសម្រួល៖ ប៊ុនធឿន