Chelsea ទៅ​មុខ​ហើយ តែ Mount ឆ្លៀត​ងាក​ក្រោយ​​ប្រើ​សម្ដី​បាញ់ Kroos មួយ​គ្រាប់

  • 2021-05-06 03:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Mason Mount ​បាន​ឆ្លៀត​ឌឺដង​ដាក់​ Toni Kross បន្ទាប់​ពី Chelsea បាន​យក​ឈ្នះ Real Madrid ទទួល​បាន​ឱកាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League។

សម្រាប់​ជ័យជម្នះ​របស់ Chelsea ២-០ ជើង​ទី​ពីរ​លើ Madrid កីឡាករ​សញ្ជាតិ​អង់គ្លេស Mount ក៏​រួម​ចំណែក​រក​បាន​មួយ​គ្រាប់​ដែរ​នៅ​វគ្គ​ទី​ពីរ។ ក្រុម​រហស្សនាម​តោខៀវ​នឹង​ឡើង​ទៅ​ជួប Manchester City ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ចុង​ខែ​នេះ​ក្នុង​ទីក្រុង​ Istanbul។

ថ្លែង​​ក្រោយ​ការ​ប្រកួត​​ចប់ Mount បាន​និយាយ​បែប​បញ្ឆិតបញ្ឆៀង​​ទៅ​កាន់ Kroos បន្ទាប់​ពី​ខ្សែ​បម្រើ​របស់ Madrid រូប​នេះ​និយាយ​មុន​ការ​ប្រកួត​ថា គ្មាន​គូប្រជែង​​​ណា​មួយ​ក្នុង​អាជីព​ធ្វើ​ឲ្យ​គេ​ភ័យ​ខ្លាច​នោះ​ទេ។

សន្ទនា​ជាមួយ CBS Sport ខ្សែ​បម្រើ Mount និយាយថា៖ “ខ្ញុំ​ឃើញ​កីឡាករ​របស់​ពួក​គេ (Madrid) ម្នាក់​​និយាយ​​មុន​ការ​ប្រកួត​ថា គេ​មិន​ដែល​​ភ័យ​ខ្លាច​ឡើយ​សម្រាប់​ខ្លួន​ឯង។ ប៉ុន្តែ​ជា​ក្រុម​មួយ ពួក​គេ​​ត្រូវ​តែ​ភ័យ​ចំពោះ​ពួក​យើង​ជា​ក្រុម​តែ​ម្ដង”៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ