Cavani ធ្វើ​បាន​កំណត់ត្រា​មួយ​នៅ Europa League ក្រោយ​រក​បាន​២​គ្រាប់​បន្ថែម

  • 2021-05-07 01:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Edinson​ Cavani បាន​សាង​កំណត់ត្រា​មួយ​នៅ Europa League ក្រោយ​បន្ត​រក​គ្រាប់​បាល់​បាន​ទល់​នឹង Roma កាល​ពី​យប់​មិញ​ជួយ Manchester United ឡើង​ផ្ដាច់ព្រ័ត្រ។

បិសាច​ក្រហម​បាន​កក់កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៅ​ហើយ​ ត្បិត​តែ​ចាញ់ Roma ៣-២ ​សម្រាប់​ជើង​ទី​ពីរ។ ដោយ​សារ​តែ​ជើង​ទី​មួយ​ United បាន​ឈ្នះ​ដល់​ទៅ ៦-២ ឯណោះ។ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ Man Utd ឈ្នះ Roma ៨-៥។

Cavani ជា​អ្នក​រក​បាន​ទាំង​ពីរ​គ្រាប់ សម្រាប់​គ្រាប់​បាល់​ក្នុង​ការ​ប្រកួត​ជើង​ទី​ពីរ​របស់ United ខណៈ​កាល​ពី​ជើង​ទី​មួយ​គេ​ក៏​រក​បាន​២​គ្រាប់​ដូច​គ្នា។ វា​បាន​ជួយ​ឲ្យ​កីឡាករ​សញ្ជាតិ​អ៊ុរុយហ្គាយ​ក្លាយ​ជា​កីឡាករ​ដំបូង​រក​បាន​២​គ្រាប់​ឬ​លើស​នេះ នៃ​ការ​ប្រកួត​ទាំង​ពីរ​ជើង​​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEL ចាប់​តាំង​ពី​លោក Klaus Allofs ធ្លាប់​ធ្វើ​បាន​​កាល​ពី​​រដូវ​កាល​១៩៨៥-៨៦។

Manchester United នឹង​ត្រូវ​ប៉ះ​ជាមួយ Villarreal ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី ២៧ ខែ ឧសភា​ខាង​មុខ៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម