Maguire ថា ត្រូវ​តែ​ឈ្នះ​ក្រុម​លោក Emery លើក​ពាន Europa League ឲ្យ​បាន​

  • 2021-05-07 02:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Harry Maguire បាន​និយាយ​ថា Manchester United ត្រូវ​តែ​ឈ្នះ​ Europa League បន្ទាប់​ពី​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោម​ការ​ដឹក​នាំ​របស់ Ole Gunnar Solskjaer។

ក្រុម​បិសាច​ក្រហម​បាន​ឡើង​ដល់​ផ្ដាច់ព្រ័ត្រ ក្រោយ​យក​ឈ្នះ Roma សរុប​ទាំង​ពីរ​ជើង​​៨-៥ ត្បិត​ជើង​​ទី​ចាញ់ ៣-២ ក្ដី។ United នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​មក​ពី​អេស្ប៉ាញ Villarreal ដែល​ការ​ប្រកួត​រៀបចំ​នៅ​ទីក្រុង Gdansk ប្រទេស​ប៉ូឡូញ។

ក្រោយ​បញ្ចប់​ការ​ប្រកួត Maguire ដែល​ជា​ប្រធាន​ក្រុម​របស់ United បាន​និយាយថា វា​គឺ​ជា​ការ​សម្រេច​បាន​គោលដៅ​ដ៏​អស្ចារ្យ​មួយ។ ជា​រឿង​ខកចិត្ត​​ដែល​ការ​ប្រកួត​យប់​មិញ​មិន​ឈ្នះ ប៉ុន្តែ​ក្រុម​ទាំង​មូល​​ខំ​លេង​ណាស់​កាល​ពី​ជើង​ទី​មួយ ទើប​ធ្វើ​ឲ្យ​លទ្ធផល​វិជ្ជមាន​បែប​នេះ។ ក៏​សូម​អបអរ​ដល់​ក្រុម​​ដែល​ឆ្លង​ផុត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ United ត្រូវ​តែ​លើក​ពាន។

យ៉ាងណា Man Utd ក៏​មិន​អាច​មើល​ងាយ​ Villarreal ដែល​កំពុង​ដឹក​នាំ​ដោយ​លោក Unai Emery។ បុរស​វ័យ​៤៩​ឆ្នាំ​រូប​នេះ​ធ្លាប់​ដឹក​នាំ Sevilla ជោគជ័យ​ខ្លាំង លើក​ពាន Europa League ដល់​ទៅ​៣​រដូវ​កាល​ជាប់​គ្នា ពោល​២០១៣-១៤, ២០១៤-១៥ និង ២០១៥-១៦៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ